CamNews

ភាពយន្ត 

Harley Quinn ត្រលប់មកវិញក្នុងរឿង Birds Of Prey បញ្ចាំងក្នុងរោងភាពយន្តថ្ងៃទី 20 កុម្ភៈនេះ!!

បន្ទាប់ពីបានបញ្ហាញខ្លួនក្នុងខ្សែភាពយន្ត Suicide Squad រួចមក តួអង្គ Harley Quinn បានក្លាយជាតួអង្គនារីក្នុងចក្រវាឡ DC ដែលមាននូវប្រិយមិត្តជាច្រើនរង់ចាំទស្សនាខ្សែភាពយន្តយន្តឯករាជរបស់នាង។ ប៉ុន្តែ DC មិនត្រឹមតែសម្រេចនូវក្ដីស្រមៃរបស់ហ្វេនជាច្រើនប៉ុណ្ណោះទេ DC បានបន្ថែមនូវតួអង្គថ្មីៗដែលជាដៃគូថ្មីរបស់ Harley Quinn ក្នុងខ្សែភាពយន្តថ្មីរបស់ខ្លួនរឿង Birds of Prey (and the Fantabulous Emancipation of One Harley Quinn) ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តកម្ពុជានាថ្ងៃទី 20 ខែកុម្ភៈនេះ។

ការត្រលប់មកវិញរបស់ចែ Harley Quinn មិនត្រឹមតែជាកាត្រលប់មកវិញជាមួយនឹងជីវិត single ប៉ុណ្ណោះទេ ដោយ Harley Quinn ថែមទាំងមានឯករាជភាពខ្លួនឯងទៀតផង។ ប្រិយមិត្តនឹងបានទស្សនាជាមួយនឹងការសម្ដែងដ៏ល្អឥតខ្ចោះរបស់កញ្ញា Margot Robbie ជា Harley Quinn នឹងបង្ហាញទស្សនិកជនអោយឃើញនូវក្បាច់វាយដំយ៉ាងសាហាវ ជាតួអង្គជាតួត្លុកស្រីយ៉ាប់ៗតែខ្លាំងក្លា  បូករួមទាំងចរិតអត់ខ្វល់ពីអ្នកណានៅក្នុងរឿង Birds of Prey នេះ។ មិនតែប៉ុណ្ណោះទស្សនិកនឹងបានជួបជាមួយនឹងតួអង្គថ្មីក្នុងសៀវភៅ Comic របស់ DC ពួកគេម្នាក់ៗ មិនត្រឹមតែមាននូវសមត្ថភាពពិសេសរាងខ្លួនប៉ុណ្ណោះទេ ពួកគេថែមទាំងជាតួអង្គនារី ដែលវាជាអ្វីដែលទស្សនិកជនរបស់ខ្សែភាពយន្តបែប Superhero ឬ Supervillains មិនសូវបានឃើញនៅក្នុងរោងភាពយន្ត។

ខ្សែភាពយន្ត Birds of Prey គឺកំប្លែងតែម្ដងជាមួយនឹងភាពកំប្លុកកំប្លែងរបស់ Harley Quinn បូករួមទាំងដៃគូថ្មីរួមក្រុមរបស់នាង ជាពិសេស Villain ក្នុងរឿងនេះតែម្ដង! ការសម្ដែងរបស់ពួកគេម្នាក់ៗ ជឿថានឹងធ្វើអោយប្រិយមិត្តពេញចិត្ត អញ្ចឹងកុំភ្លេចណា៎ ទៅទស្សនាខ្សែភាពយន្ត Birds of Prey (And the Fantabulous Emancipation of One Harley Quinn) នៅគ្រប់រោងភាពយន្តនាថ្ងៃទី 20 កុម្ភៈនេះ

 

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។