CamNews

កំសាន្ត 

ខេមរៈ សិរីមន្ត សង់ផ្ទះជូនម្តាយឪពុកនៅស្រុក ពិតជាធំណាស់ ស្អាតមិនធម្មតា!

ប្រិយមិត្តជាច្រើនប្រហែលដឹងរួចមកហើយថា កំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត  បច្ចុប្បន្ននេះ លោកមានផ្ទះដ៏ធំស្កឹមស្កៃមួយនៅឯទីក្រុងភ្នំពេញ ដែលសង់ឡើងយ៉ាងស្អាត និងរចនាប្លែកពីគេ គួរឲ្យចាប់អារម្មណ៍ និងចង់រស់នៅ។



មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានសាងសង់ផ្ទះ ដែលមានក្បាច់ដូចផ្ទះលោកដែរ នៅឯស្រុកកំណើតជូនដល់អ្នកមានគុណទាំង ២ ដើម្បីឱ្យលោកទាំងពីរ បានរស់នៅ ក្នុងលំនៅឋានយ៉ាងធំស្កឹមស្កៃផងដែរ។



កាលពីពេលថ្មីៗនេះ អ្នកគាំទ្រម្នាក់ បានថតជាឃ្លីបវីដេអូ ដែលបង្ហាញពីទិដ្ឋភាពនៅក្នុងផ្ទះដ៏ធំស្កឹមស្កៃរបស់ម្តាយលោក។ ក្នុងនោះ គេឃើញថា ផ្ទះមួយនេះពិតជាធំខ្លាំងតែម្តង ទូលាយ ស្អាត ហើយការរៀបចំក៏បានល្អ។ លោកក៏ទើបតែយករូបសំណាក់ប្អូនស្រីរបស់ខ្លួន គឺកញ្ញា ខេមរៈ ស្រីពៅ ដែលទើបតែទទួលមរណភាព ទៅដាក់នៅខាងមុខផ្ទះផងដែរ៕





 

អត្ថបទ៖ ចំរើន