CamNews

ព័ត៌មានជាតិ 

ពុទ្ធោរ..នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ធ្វើ អត្តឃាតលេបថ្នាំ សម្លាប់ខ្លួន

បន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់ បានធ្វើអត្តឃាត ដោយលេបថ្នាំសម្លាប់ខ្លួន ដោយសារ សតិមិនល្អ នៅក្នុងផ្ទះ ហេតុការណ៍ភ្នាក់ផ្អើល នេះកើតនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នៅ ភូមិថ្មីកណ្តាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុក ថ្មពួកបានឲ្យដឹង ថាជនរងគ្រោះមានឈ្មោះ លួស គឹមម៉ន ភេទ ស្រី អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តទៀតថាមុនពេលកើតហេតុ ស្រីជនរងគ្រោះបានធ្វើអត្តឃាត លេបថ្នាំងងុយដេកអស់ ប្រមាណ១០គ្រាប់ ដេកសន្លប់មិនដឹងខ្លួន នៅលើផ្ទះម្នាក់ឯង លុះដល់ម៉ោងលុះម៉ោហ៣និង២០នាទីល្ងាចនោះ ទើបក្រុមគ្រួសារដឹង ក៏ព្យាយាមដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យមង្គលបូរីតែដឹក មិនទាន់ដល់មន្ទីរ ពេទ្យផងក៏បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវតែម្តង ។

លោកអធិការបានបន្តទៀតថា ករណីនេះតាមការស្រាវជ្រាវ និងមានការបំភ្លឺពីប្តីសពបានឲ្យដឹងថា ប្រពន្ធ របស់ខ្លួនគិតច្រើនហើយ ខឹងនិងម្តាយស្តីបន្ទោស បន្តិចបន្តួចផ្សំនឹង ប្រពន្ធខ្លួនមានជំងឺខួរក្បាលផង ទើប ធ្វើអត្តឃាតដោយលេបថ្នាំ ងងុយដេកសំលាប់ខ្លួនឯងតែម្តងទៅ ។

បច្ចុប្បន្ន កំពុងឲ្យជំនាញ ផ្នែកសហការណ៍ជា មួយប៉ុស្តិ៍រដ្ឋបាល ចុះពិនិត្យនិងប្រគល់សព និងបានសន្និដ្ឋានថា ពិតជាធ្វើអត្តឃាតខ្លួនឯងមែន ។ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey