ខ្សែវីដេអូខ្លីមួយដែលត្រូវបានគេបង្ហោះនៅក្នុងប្រទេសចិន បានធ្វើអោយមានការចាប់អារម្មណ៍
យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយមានការប្រយុទ្ធយ៉ាងសាហាវ រវាងអ្នកលេងកាំបិត និង
សន្ដិសុខ រួមនិងអ្នកគុននិយម។
នៅក្នុងវីដេអូខ្លីដែលត្រូវបានគេចែករំលែកនៅក្នុងប្រទេសចិននេះ គេឃើញមានបុរសម្នាក់ កាន់
កាំបិតស្រួច វាយប្រហារទៅលើសន្ដិសុខម្នាក់ ធ្វើអោយសន្ដិសុខនោះដួល រួចក៏បានប្រើកាំបិត
ចាក់ទៅលើសន្ដិសុខម្នាក់នោះ។
សំណាងល្អ ភ្លាមនោះក៏មានអ្នកគុននិយមម្នាក់បង្ហាញខ្លួន និងវាយប្រហារទៅលើបុរស "លេង"
កាំបិតនោះ។ តមកទៀត ក៏មានមនុស្សជាច្រើនចូលទៅជួយថែមម្នាក់មួយដៃ ម្នាក់មួយជើង ធ្វើ
អោយអ្នក "លេង" កាំបិត ត្រូវដួលដេកទៅលើដី។
សូមទស្សនាដូចខាងក្រោម៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ SS/YT