CamNews

ព័ត៌មានជាតិ 

ស្រវឹងស្រា ខឹងប្រពន្ធ សុំលែងយកកូន កាំបិត ចាក់ប្រពន្ធ រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសជាប្តីម្នាក់ ខឹងប្រពន្ធសុំលែង បានយកកូនកាំបិត ចាក់ទៅលើប្រពន្ធ បណ្តាលរងរបួសធ្ងន់ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំនុចផ្សារសែនសុខ ក្រុម១៤ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ  ។

មន្រ្តីនគរបាលប៉ុស្តិ៍ឃ្មួញ បានឲ្យដឹងថា បុរសជាប្ដីមានឈ្មោះឌុក ធារី អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុច ផ្សារសែនសុខ ក្រុម១៤ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិស្ទឹង ឃុំស្រយ៉ូវ ស្រុក ស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែក ប្រពន្ធមានឈ្មោះភាព អាយុ៥៥ឆ្នាំ មុខរបរលក់អាជីវករ លក់ខោអាវស្នាក់ នៅជាមួយគ្នា នៅចំណុចកើតហេតុខាងលើ។

នគរបាលមួលដ្ឋានបានបន្តថា មុនពេលកើតហេតុ គេឃើញពីរនាក់ប្ដីប្រពន្ធខាងលើ អង្គុយផឹកស៊ី ក្រោយ មកក៏មាន ការឈ្លោះទាស់ទែងសំដីគ្នាខ្លាំងៗ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ដោយឡែក បុរសជាប្តី ក៍បានទាញកូន កាំបិតចុងស្រួច មកចាក់ប្រពន្ធរបស់ខ្លួនបណ្តាល អោយរងរបួសធ្ងន់ ក្រោយមកបុរស ជាប្ដី បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាល ប៉ុស្ដិ៍ឃ្មួញ ឃាត់ខ្លួន បានភ្លាមៗ ដើម្បីយកមក សាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃ្មួញផងដែរ។

ក្រោយកើតហេតុស្ត្រីរងគ្រោះ ត្រូវបានរថយន្តបង្អែករបស់មន្ទីរពេទ្យសែនសុខ ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយបានរងរបួសត្រូវដៃខាងស្ដាំ និងក្រោមដោះខាងស្ដាំធ្ងន់ធ្ងរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលឃ្មួញ ដើម្បីចាត់ការ តាមនិតិវិធី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP