CamNews

តារា 

ក្មេងស្រីអាយុទើបតែ ១៦ ឆ្នាំសោះ អាចធ្វើឲ្យតារាល្បីទាំង ៤ ប្រចាំប្រទេសកម្ពុជាស្រក់ទឹកភ្នែក (មានវីដេអូ)

ព័ត៌មានកំសាន្ត ៖ ប្អូនស្រីដែលមានឈ្មោះថា គន្ធា ដែលជាបេក្ខជនប្រលងនៅក្នុងកម្មវិធីលំដាប់ពិភពលោក គឺកម្មវិធី Cambodia Idol បានលើកយកបទចម្រៀងដែលមានចំណងជើងថា "ម៉ែ" ដែលធ្វើឲ្យ Judge ទាំង ៤ ស្រក់ទឹកភ្នែកតែម្តង ​។ 

ក្រោយពីបានដឹងថា ជីវៈប្រវត្តិក៍កំសត់របស់ប្អូនស្រី គន្ធា និងបងប្រុសរបស់នាងម្នាក់ទៀត ដែលបានដឹកដៃគ្នាមកប្រលងនៅក្នុងកម្មវិធី Cambodia Idol ហើយ បានធ្វើឲ្យអាចធ្វើឲ្យតារាល្បីទាំង ៤ ប្រចាំប្រទេសកម្ពុជាស្រក់ទឹកភ្នែក និងមានសេចក្តីអាណិតអាសូរ ២ នាក់បងប្អូនយ៉ាងខ្លាំង ព្រោះត្រូវរស់នៅឃ្លាតឆ្ងាយពីក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែស្ថានភាពគ្រួសារ ។ 

គួរបញ្ជាក់ឲ្យដឹងថា ប្អូនស្រីបានលើកយកបទចម្រៀងដែលមានចំណងជើងថា "ម៉ែ" មកច្រៀងនេះ មានឈ្មោះថា គន្ធា ហើយនាងគឺទើបមានអាយុទើបតែ ១៦ ឆ្នាំប៉ុណ្ណោះ ៕









ដោយ ៖ គន្ធា


ប្រភព ៖ ហ្វេសប៊ុក


Tags: Kunthea