បុរស សញ្ជាតិអាមេរិកឈ្នោះ Tom Storm រស់នៅរដ្ឋ ហ្វីឡាដែលហ្វៀម្នាក់បានបង្ហាញ
រូបថតប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលលោកថតបានក្នុងពេលដែលលោកធ្វើដំណើរ
ទេសចរទៅកាន់តំបន់ជាច្រើនលើពីភពលោក។
ខុសពីអ្នកថតរូបដ៍ទៃ ដែលភាគច្រើនពួកគេផ្តិតយករូបទេសភាពនានាដែលបានឃើញផ្ទាល់
នឹងភ្នែក លោក Tom Storm បានផ្តិតយករូបភាពនានាដែលត្រូវបានចាំងនៅក្នុងពពុះទឹក
ដែលផ្លុំចេញ។លោនបានបញ្ជាក់ថា នៅពេលដែលលោកកំពុងធ្វើដំណើរទេសចរទៅកាន់
ប្រទេសអាយឡែន លោកបានថតរូបបែបនេះ មុនគេបន្ទាប់ពីលោកឃើញមានទស្សនីយ
ភាព គួរឲ្យចាប់អារម្មណ៍ ក្នុងពពុះទឹក កាលពី៥ ឆ្នាំមុន។
លោក Tom Storm បាននិយាយទៀតថា ការថតរូបបែបនេះ មានការលំបាកខ្លះៗ ដែរ ដូច
ជាលោកត្រូវការមនុស្សម្នាក់សម្រាប់ផ្លុំពពុះទឹក ឲ្យលោកថត ឬ ក៍លោកផ្លុំដោយខ្លួនឯង។
បន្ទាប់ពីមានពពុះទឹកហើយ លោកត្រូវរត់តាមវា ដោយដាក់ម៉ាស៊ីនថតនៅនឹងភ្នែក។ ការធ្វើ
បែបនេះ ក៍មានការលំបាកផងដែរ ដោយអាចឲ្យលោកមានគ្រោះថ្នាក់ចរាចរ៕
រូបភាពនេះត្រូវបានថតនៅទីក្រុងCopenhagenនៃប្រទេសដាណឺម៉ាក។
រូបភាពនៃ តំបន់ Time Quare នៃសហរដ្ឋអាមេរិក។
រូបភាពនេះត្រូវបានថតនៅរដ្ឋChicago សហរដ្ឋអាមេរិក។
រូបភាពនេះត្រូវបានថតនៅរដ្ឋChicago សហរដ្ឋអាមេរិក។
រូបភាពនេះត្រូវបានថតនៅទីក្រុង Gdansk នាប្រទេសប៉ូឡូញ។
(mail online)
ដោយៈសំអាត