CamNews

កំសាន្ត 

កញ្ញា Bow Maylada សារភាពថា នាងនឹងសម្ដែងជាមួយលោក Mark Prin នៅក្នុងខ្សែភាពយន្ដថ្មី

នៅថ្ងៃទី ២៥ ខែសីហានេះ កញ្ញា Bow Maylada បានផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធី “Krob Krua Banterng Online” ។ តារាស្រីប្រកបដោយទេពកោសល្យសម្ដែងរូបនេះ បង្ហើបឱ្យដឹងថា នាងនឹងមានខ្សែភាពយន្ដថ្មីចំនួន ២ រឿងទៀតដើម្បីថត ។ សម្រាប់ខ្សែភាពយន្ដដំបូង នាងនឹងធ្វើការជាមួយផលិតករនៃរឿង Roy Leh Marnya” គឺអ្នកនាង Nook Jariya ។ មិនតែប៉ុណ្ណោះ កញ្ញា Bow Maylada និយាយថា តួឯកប្រុសរបស់នាង នៅក្នុងខ្សែភាពយន្ដនេះ គឺលោក Mark Prin ។



តែទោះជាយ៉ាងណា ចំណងជើងនៃខ្សែភាពយន្ដថ្មីនេះ មិនត្រូវបានបញ្ចេញឱ្យដឹងនៅឡើយទេ ។ សម្រាប់ខ្សែភាពយន្ដទី២ នាងមិនទាន់បង្ហើបឱ្យដឹងពីចំណងជើង និងសមាសភាពតួប្រុស នៅឡើយទេ ។ ដូច្នេះ សូមតាមដានព័ត៌មាន Updates អំពីខ្សែភាពយន្ដថ្មីរបស់នាង ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate