តារាស្រីស្រស់សោភា មានមន្ដស្នេហ៍ កញ្ញា Yaya Urassaya ទទួលបានកាដូ និងការជូនពរយ៉ាងពិសេស ពីលោក Nadech Kugimiya សម្រាប់ថ្ងៃខួបកំណើតរបស់នាង ។
កាលពីថ្ងៃទី ១៨ ខែមីនា ម្សិលម៉ិញនេះ កំពូលតារាស្រីរូបនេះ បានបង្ហោះរូបថតរបស់នាង ដែលបានថតជាមួយនឹងឧបករណ៍ថតសម្លេងបុរាណមួយ និងវិទ្យុមួយគ្រឿង ដែលជាកាដូ ដែលនាងទទួលបានពីបុរសសង្ហារ Nadech នៅលើទំព័រ Instagram ផ្លូវការរបស់នាង ។ មិនតែប៉ុណ្ណោះ មិត្ដប្រុសរបស់នាង បានជូនពរខួបកំណើតរបស់នាង នៅលើ Instagram ដោយបានបង្ហោះរូបថតស្រមោលដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរ ។
លោក Nadech បានសរសេរថា ៖ “ទោះបីមានអាយុ ២៨ ឆ្នាំក្ដី អូននៅតែសើចស្រស់ដូចកូនក្មេង រាំកំប្លែងៗ ញ៉ាំប័ហ្គ័រដោយក្ដីរីករាយដូចក្មេង ។ បងប្រាថ្នា រួមដំណើរជីវិត ពាក់កណ្ដាលទៀត ជាមួយនឹងអូនជារៀងដ៏រាប” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate
មិនមែនតួសម្ដែងប្រុសស្រី គ្រប់គ្នា សុទ្ធតែមានភាពស៊ីសង្វាក់គ្នា ក្នុងការសម្ដែងនោះទេ ។ ការសម្ដែង អាចប្រព្រឹត្ដទៅបានល្អ លុះត្រាតួសម្ដែងម្នាក់ៗ.......
តារាស្រីស្រស់សោភា មានមន្ដស្នេហ៍ កញ្ញា Yaya Urassaya ទទួលបានកាដូ និងការជូនពរយ៉ាងពិសេស ពីលោក Nadech Kugimiya សម្រាប់.....
តារាប្រុស ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង លោក Mai Warit ពិតជាមានភាពស្និទ្ធស្នាលជាមួយតារាស្រី Oom Eisaya ដោយសារតែពួកគេ.......
នៅអំឡុងពេល រាតត្បាតជំងឺកូវីដ ១៩ នេះ អាជីវកម្មមួយចំនួនធំ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូច្នេះ មនុស្សម្នាជាច្រើនត្រូវបាត់បង់ការងារ ......
នាពេលថ្មីៗនេះ តារាស្រីរូបស្រស់ ប្រកបដោយទេពកោសល្យសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថៃ កញ្ញា Baifern Pimchanok បាននិយាយបង្ហើបពី........