ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានប្រកាសថា ផ្លូវ K5 ចាប់ពីផ្លូវលេខ៧០ ដល់ប្រឡាយបាក់ទូក ឆ្លងកាត់ផ្លូវរថ ភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នឹងត្រូវបិទជាបណ្តោះអាសន្នរយៈពេល ២ខែ ដើម្បីបើកការដ្ឋានដាក់ ប្រព័ន្ធលូទំហំធំ រំដោះទឹកចេញពីតំបន់អភិវឌ្ឍន៍បឹងកក់ និងតំបន់ជុំវិញនោះ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ បានឲ្យដឹងថា ការដ្ឋានដាក់បេ តុងលូនេះ ចាប់ផ្តើមដំណើរការពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥។ ដើម្បីសម្រួលឲ្យការ បង្ហូរទឹកបានលឿនបញ្ចៀសការជន់លិចនោះ ប្រព័ន្ធលូត្រូវបានដាក់យ៉ាងធំ គឺជាលូបេតុងជ្រុងទំហំ ២,៤ម៉ែត្រភ្លោះ មានទំហំ ២ ម៉ែត្រ និងកម្ពស់ ២ម៉ែត្រផងដែរ។
ផ្លូវ K5 នឹងដាក់ឲ្យដំណើរការឡើងវិញ ក្រោយពេលការដ្ឋានដាក់លូត្រូវបានបញ្ចប់ជាស្ថាពរ។ សាលារាជធានីភ្នំ ពេញ បានស្នើសុំប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ K5 ក៏ដូចជាអ្នកដំណើរឆ្លងកាត់ផ្លូវ មេត្តាយោគយល់អធ្យា ស្រ័យ ចំពោះការរំខានដោយគ្រឿងចក្រ និង ដំណើរការការដ្ឋាននេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល