CamNews

តារា 

តារាសម្តែងស្រីប្រទេសថៃគឺ Bella Ranee តែងខ្លួន ឡើងដូចព្រះនាងក្នុងរឿងនិទាន

តារាស្រីសម្ដែងថៃដ៏ល្បី និងមានប្រជាប្រិយភាពមួយរូប Bella Ranee កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំង ដែលជាតារាសម្ដែងស្រីជួរមុខក្នុងវិថីសិល្បៈ ។​​​​ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានសម្រស់ស្រស់ស្អាត និងសមត្ថភាព ទេពកោសល្យខ្លាំងផងដែល។

គ្រប់រឿងភាគ រឿងដុំរបស់កញ្ញា គឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីរប្រិយមិត្ត និងទទួលបានការសរសើរមិនដាច់ពីរមាត់ផងដែល ។

លើសពីនេះទៅទៀត បើនិយាយពីសម្រស់ នឹងការតុបតែងខ្លួនវិញ Bella Ranee តែងខ្លួនគឺមានភាពលេចធ្លោ និងមើលទៅស្រស់ស្អាតជានិច្ច។ ម្យ៉ាងវិញទៀត នាងបានតែងខ្លួនមួយបែប ដែលបានផ្ដល់នូវភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រគ្រប់គ្នានោះគឺ Bella Ranee បានស្លៀកពាក់និងតែងខ្លួនជាព្រះនាង Belle នៅក្នុងរឿង Beauty and The Beast ។

ក្រោយឃើញបែបនេះហើយ ពិតជាមានអារម្មណ៍ថា​ Bella Ranee គឺកាន់តែស្អាត និងមើលទៅដូចជាព្រះនាងអញ្ចឹង៕