ក្រោយទាក់ទងគ្នាអស់រយៈពេល ៩ ខែ ទំនាក់ទំនងស្នេហារវាងម្ចាស់បទ "Too good at good bye" និងសង្សារភេទដូចគ្នា ដើរដល់ផ្លូវបញ្ចប់ ទាំងក្តីឈឺចាប់ ។
តារាសម្តែងឈ្មោះ Brandon Flynn និងលោក Sam smith បានចាប់ផ្តើមលង់ស្រលាញ់គ្នា និងកសាងនូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺអ្នកទាំងពីរ ត្រូវបានគេដឹងថា បំបែកផ្លូវគ្នាដើររៀងៗខ្លួន កាលពីសប្តាហ៍មុននេះ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
តារាចម្រៀងកើតឆ្នាំ ១៩៩២ រូបនេះបានបន្ថែមទៀតថា ខ្លួនមានការឈឺចាប់យ៉ាងខ្លាំងជាមួយនិងការបែកបាក់ស្នេហាមួយនេះ ប៉ុន្តែលោកនឹងព្យាយាមកាត់ចិត្ត ដោយយកការងារមកបន្លំទុក្ខ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ narcity