ឈ្មោះភាពយន្ត៖ Final Destination 5
អ្នកដឹកនាំ៖ Steven Quale
អ្នកដើរតួ៖ Emma Bell, Miles Fisher, Arlen Escarpeta
ប្រភេទ៖ រន្ធត់
ផលិត៖ Warner Bros. Pictures
រយៈវេលា៖ ៨៦នាទី
ខ្សែភាពយន្ត Final Destination គឺជាខ្សែភាពយន្តដែល និយាយអំពីគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់
បំផុត ក្នុងនោះមនុស្សមួយក្រុម មានសំណាងល្អបានផុតចេញពីសេចក្តីស្លាប់ដោយបាន
ដឹងពីប្រផ្នូលមុន។ ក៏ប៉ុន្តែបន្ទាប់មក ជនរងគ្រោះដែលមានសំណាងល្អទាំងនោះ នៅតែត្រូវ
បាត់បង់ជីវិតក្នុងដៃរបស់យមរាជដដែល ។ តួឯក(អ្នកដែលអាចដឹងបានពីប្រផ្នូល) ក្នុងភាពយន្តភាគទី៥នេះគឺបរុសម្នាក់ឈ្មោះ Sam Lawton។

Sam Lawton (ដើរតួដោយ Nicholas D'Agosto ) នៅពេលត្រឡប់មកផ្ទះវិញ គេត្រូវឆ្លងស្ពាន
មួយ ។នៅពេលនោះ លើស្ពាន មានស្ទះចរាចរណ៍។ គាត់មានប្រផ្នូលថាស្ពាននេះនឹងបាក់
ហើយមនុស្សទាំងអស់នៅលើស្ពាននោះ នឹងស្លាប់។ គាត់បានប្រាប់ឲ្យគេដឹងទាំងអស់ ហើយ
បានជួយមនុស្សជាច្រើន។ ក៏ប៉ុន្តែ គេមិនអាចជៀសវាងបាននូវវាសនារបស់ខ្លួន។

ប្រសិនបើ អ្នកមិនដែលមានឱកាសមើលរឿងរន្ធត់បែបនេះនៅលើកញ្ចក់ធំៗ អ្នកគួរតែសាក
ល្បងទៅទស្សនាយ៉ាងហោចណាស់អោយបានម្តង ជាពិសេសប្រភេទ 3D នៅឯរោងកុន
Legend មានទីតាំងនៅក្នុងផ្សារទំនើប City Mall ។ សំឡេង Stereo រូបភាពច្បាស់ ត្រជាក់
ភ្នែក ពិតជាមិនធ្វើអោយទស្សនិកជនខកបំណងឡើយ ។
អ្នកអាចចូលមើលខ្សែភាពយន្តនេះនៅរោងកុន Legend ចាប់តាំងពីថ្ងៃទី ១៥ខែកញ្ញា
វេលាម៉ោង៖ ១៤:១០ (Hall ១) ១៦:០៥ (Hall ១) ១៧:៥៥ (Hall ១) ១៩:៤៥ (Hall ១)
និង ២១:៥០ (Hall ២)
ការស្លាប់របស់ Candice
http://www.youtube.com/watch?v=3LODv11y59I&feature=related
ការស្លាប់របស់ Isaac
http://www.youtube.com/watch?v=B7GURGZEEck&feature=related
ដោយ៖ មិនា