កាលពីខែតុលា ឆ្នាំ ២០២០ ខ្សែភាពយន្ដភាគថ្មីរបស់កញ្ញា Bella Ranee រឿង “Roy Leh Marnya” បានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។ ខ្សែភាពយន្ដនេះ ទទួលបាន Feedback ល្អៗ ពីទស្សនិកជន និងបញ្ចប់ដោយពិន្ទុវាយតម្លៃ ៥.៣ ភាគរយ ។
កាលពីថ្ងៃ១៩ ខែវិច្ចិកា ឆ្នាំ ២០២០ ខ្សែភាពយន្ដថ្មីរបស់នាង រឿង “E-Riam Sing” បានចាក់បញ្ចាំង នៅក្នុងរោងកុនប្រទេសថៃ ។ ខ្សែភាពយន្ដនេះ រកប្រាក់បានជាង ២០០ លានបាត នៅការិយាល័យលក់សំបុត្រប្រទេសថៃ ។
Bella Ranee បានក្លាយជា Brand Ambassador សម្រាប់ Brand ចំនួន ១៥ នៅក្នុងឆ្នាំ ២០២០ នេះ បើយោងតាម Thairath ។ លើសពីនេះទៀត តារាស្រីរូបនេះ បានបង្ហាញខ្លួន នៅក្នុងព្រឹត្ដិការណ៍ជាច្រើន កាលពីឆ្នាំមុន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate