CamNews

ព័ត៌មានជាតិ 

រថយន្ត Ford មួយគ្រឿង ត្រូវបានជន មិនស្គាល់មុខ យកមកចតចោល នៅមុខផ្ទះឧបនាយករដ្ឋមន្ត្រី ទៀ បាញ់

ភ្នំពេញ៖ រថយន្ត Ford Runner មួយគ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកមកប្លុង
ចោល នៅមុខផ្ទះឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ស្ថិតក្នុងខណ្ឌ ទួលគោក តាមបណ្តោយផ្លូវ
៦០៦ កែងផ្លូវ ៥៩២ ។

ក្រុមអង្គរក្សរបស់ឧបនាយករដ្ឋមន្រ្តី បានអោយដឹងថា រថយន្ត Ford Runner មួយគ្រឿងនេះ ត្រូវបានឃើញមនុស្សម្នាក់ជិះមកឈប់ទីនេះ នៅវេលាម៉ោង ១ជាងយប់ ចូលថ្ងៃទី ១៣ ខែ
មិថុនា ហើយ ដើរចេញទៅបាត់ មិនដឹងទៅណា ។ រហូតដល់ព្រឹកថ្ងៃនេះ ទើបអាជ្ញាធរជំនាញ
មកជួយពិនិត្យមើលថា តើអាចនឹងមានអ្វីនៅក្នុងនោះ ។

តាមសមត្ថកិច្ចបានអោយដឹងថា រថយន្តនេះជារថយន្ត Ford ២បាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ
2N-5846 ពណ៌ខ្មៅ  ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច នឹងហៅក្រុមជំនាញមកពិនិត្យមើល ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ