ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប្រតិកម្ម ទៅនឹងការចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្ត៍ (Phnom Penh Post) ដែលបានដកស្រង់ឯកសារ របស់លោក ប្រែត អាដាម ប្រធានអង្គការ ឃ្លាំមើលសិទ្ធិ មនុស្ស (Human Right Watch) ដោយធ្វើការចោទប្រកាន់ របស់ទៅលើ សម្តេច ជា ស៊ីម អតីត ប្រធានរដ្ឋសភា ដែលទើបទទួលមរណភាពថា «មានចេតនាមួលបង្កាច់ និងបង្កប់នូវគំនុំគុំកួនបុគ្គល មកលើថ្នាក់ដឹកនាំ កំពូល នៃព្រះរាជាណាចក្រកម្ពុជា»។
ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការចុះផ្សាយក្រោមចំណងជើងថា «មរណភាពរបស់លោក ជា ស៊ីម គឺជាបរាជ័យដ៏ធំរបស់សាលាក្តីខ្មែរក្រហម» ស្រង់ខ្លឹមសាររបស់អង្គការ Hum
n Rights Watch និងការលើកឡើង របស់លោក Brad Adam ចំពោះមរណភាពរបស់សម្តេច ជា ស៊ីម គឺជាការ ចោទ ប្រកាន់ដែលគ្មានសម្បជញ្ញៈ និងជាការប្រមាថមើលស្រាល ចំពោះថ្នាក់ដឹកនាំកំពូល ដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជា វីរបុរសជាតិដ៏ឆ្នើមមួយរូប៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល