ភ្នំពេញ ៖ បន្ទប់ខារ៉ាអូខេ យីហោ អ៊ិចអូ បានរងការឆាបឆេះនៅវេលា ម៉ោងប្រមាណ ២ និង
៤០នាទីរសៀល ថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅជាប់ ភោជនីយដ្ឋានទន្លេបាសាក់
សង្កាត់ទួល ស្វាយព្រៃទី១ ខណ្ឌចំការមន បង្កឱ្យមាន ការភ្ញាក់ផ្អើល ពីប្រជាពលរដ្ឋ និងបុគ្គ
លិក ដែលបម្រើការងារនៅទីនោះ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ផ្សែងបានចាប់ផ្ដើមហុយចេញ ពីបន្ទប់
ខារ៉ាអូខេទាំង២ ប៉ុន្ដែ ពុំទាន់មាន អណ្ដាតភ្លើង ដែលឆាបឆេះចេញមកក្រៅ នោះឡើយ ។
យ៉ាងណាក៏ដោយក្រោយ ទទួលព័ត៌មាននៃការឆាបឆេះ បន្ទប់ខារ៉ាអូ ខេ អ៊ិចអូខាងលើនេះ
កម្លាំងនគរបាលពន្លត់ និងបង្កាអគ្គិភ័យរាជធានីភ្នំពេញ បានចេញ ជួយអន្ដរាគមន៍ភ្លាមៗផង
ដែរ ។ យ៉ាងណា ក៏ដោយ ពុំទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលនាំឱ្យមានអគ្គិភ័យកើតឡើង
ខាងលើ នេះនៅឡើយទេ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ រហូតមកដល់វេលាម៉ោង ៣ និង៣០នាទី រសៀលថ្ងៃ
ដដែលនេះ អគ្គិភ័យមិនទាន់ រលត់នៅឡើយទេ ខណៈរថយន្ដពន្លត់អគ្គិ ភ័យ ប្រមាណ ១០
គ្រឿង បានចេញទៅ ជួយអន្ដរាគមន៍នៅកន្លែងកើតហេតុនោះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល