CamNews

ព័ត៌មានជាតិ 

សម្លាប់ស្ដ្រីចំណាស់ ញាត់ក្នុងបាវ យក ទៅបោះចោល ក្នុងទឹកត្រពាំង

-សមត្ថកិច្ច កប់សពជនរងគ្រោះ នៅ កន្លែងកើតហេតុ និងអំពាវនាវស្វែងរក សាច់ញាតិ

កណ្ដាល ៖ ស្ដ្រីវ័យចំណាស់អាយុជាង ៧០ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញត្រូវគេសម្លាប់ ដោយ ស្នាមរិតកហើយ ញាត់ចូលក្នុងបាវយកទៅបោះចោល ក្នុង ទឹកត្រញំង ស្ថិតនៅខាងកើតផ្លូវលេខ ២១ បេ ក្នុងភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថ កិច្ចមូលដ្ឋាន ចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុ នោះ ។

ក្រោយពីចុះទៅពិនិត្យមើលសពស្ដ្រីរង គ្រោះដែលគេសម្លាប់យកច្រកបាវ ហើយ បោះចោល ក្នុងទឹក ត្រពាំង និងតាមរយៈការសាកសួរប្រជាពលរដ្ឋ នៅទីនោះគឺគ្មាន នរណាម្នាក់ស្គាល់ ពីអត្ដសញ្ញាណរបស់ ជន រងគ្រោះនោះទេ រហូតមកដល់ល្ងាចថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយពីប្រជាពលរដ្ឋ ដែលទៅធ្វើ ស្រែបានប្រទះ ឃើញ សព តាំងពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃដដែល ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅ វេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋ បានរាយការណ៍បន្ទាប់ ពីឃើញមានសពស្ដ្រី ម្នាក់ ត្រូវគេសម្លាប់ហើយយកទៅ ញាត់ក្នុង បាវ រួចទម្លាក់ចោលក្នុងទឹកស្រះ ពេល នោះ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងខាងផ្នែកបច្ចេកទេស ពិនិត្យសព បាន ចុះទៅ អន្ដរាគមន៍។ ពេល ទៅដល់ នៅលើសពស្ដ្រីរងគ្រោះសមត្ថកិច្ច បានឃើញស្នាមច្របាច់ក ប៉ុន្ដែ គ្មាន នរណា ម្នាក់ដឹងពីមូលហេតុពិតប្រាកដ ដែលនាំឱ្យ មានអំពើ ឃាតកម្ម ដ៏សាហាវនេះឡើយ។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤ ពួក គាត់បានឃើញម៉ូតូ ១គ្រឿង ធ្វើដំណើទៅកាន់ទឹកត្រពាំងនោះ រួចត្រឡប់ចេញវិញ ប៉ុន្ដែ គ្មាននរណាម្នាក់ ចាប់អារម្មណ៍ឡើយ ទើបព្រឹកឡើងក៏បង្ក ឱ្យមានការភ្ញាក់ផ្អើល នៅពេលប្រជាពលរដ្ឋ ទៅស្រែ បានប្រទះ ឃើញសពស្ដ្រីរងគ្រោះ តែម្ដង ។ ដោយសារតែគ្មាននរណាម្នាក់ ស្គាល់អត្ដសញ្ញាណស្ដ្រីរងគ្រោះ និងពុំ ទាន់ មានសាច់ញាតិមកយកសព សមត្ថកិច្ចបាន សម្រេចកប់សពស្ដ្រីរងគ្រោះ នៅក្បែរទឹក ត្រញំងតែម្ដង ទៅ ។

ជាមួយគ្នា តាមរយៈការផ្សព្វផ្សាយលើ បណ្ដាញសារព័ត៌មាន សមត្ថកិច្ចសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងឡាយណា បើសិនបាត់សាច់ញាតិ ឬសមាជិករបស់ខ្លួនអាចមក ទាក់ទងសមត្ថកិច្ច ដើម្បីពិនិត្យមើល សពថា ជាសាច់ញាតិរបស់ខ្លួនឬយ៉ាងណានោះ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: National News Social news ព័ត៌មានជាតិ