សេអ៊ូល៖ អ្នកតំណាងរបស់កំពូលតារាចំរៀង រ៉េន (Rain) បានចេញមកធ្វើការអះអាង
កាលពីថ្ងៃ ព្រហស្បត្តិ៍ថា លោក រ៉េន និងចូលបំរើកងទ័ពចាប់ពីខែតុលានេះតទៅ។ គ្រប់បុរស
ជនជាតិកូរ៉េទាំងអស់គឺត្រូវបានកំណត់ដោយច្បាប់កូរ៉េ អោយចូលបំរើកងទ័ពរយះពេល ២១ខែ និងត្រូវចូលរួមអោយបានមុនអាយុ ៣០ឆ្នាំ។
រ៉េន មានឈ្មោះពិតហៅថា ជុន ជី ហ៊ុន (Jun Ji Hoon) ត្រូវបានចូលរួមចុះឈ្មោះចំនួន២ដង។
អ្នកនាំពាក្យរបស់លោក រ៉េន និងបានបន្តថា �លោករ៉េននិងចូលបំរើកងទ័ពនៅក្នុងខែតុលា ហើយគាត់និងមានសន្និសិទកាសែតមួយមុនពេលដែលលោកចូលរួម�។ យោងតាមអ្នកនាំ
ពាក្យរបស់លោករ៉េនបានអោយដឹងទៀតថា�កំពូលតារាចំរៀងវ័យ២៨ឆ្នាំរូបនេះនិងធ្វើសន្ទរក
ថាមួយនៅក្នុងការសំដែងConcertមួយដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២៤ខែកញ្ញានេះ។ រ៉េន
បានចាប់ផ្តើមអាជីពសិល្បៈរបស់លោកដោយដំបូងជាអ្នករាំបន្ទាប់មកគាត់ក៏បានសំដែងរឿង
មួយដែលបានធ្វើអោយគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញមកដល់សព្វថ្ងៃនេះគឺរឿង Full House។
ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា