CamNews

ព័ត៌មានជាតិ 

អគ្គិភ័យ​ឆេះផ្ទះ ស្នងការ​រង​នគរបាល ខេត្ត​កំពង់ធំ លោក​ស្រី អ៊ុក សុខុម ទាំង​ស្រុង

កំពង់ធំ៖ ផ្ទះលោកស្រី អ៊ុក សុខុម ស្នងការរងនគរបាល ខេត្តកំពង់ធំ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ត្រូវ បានអគ្គិភ័យ ឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៤នេះ ដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយ។

សេចក្តីរាយការណ៍ ពីកន្លែងកើតបានឲ្យដឹងថា ក្រៅពីផ្ទះរបស់លោកស្រី ដែលរងនូវការឆាបឆេះទាំង  ស្រុងនោះ ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅក្បែរនោះ ក៏រងនូវការឆាបឆេះផងដែរ។

ក្រោយកើតហេតុ គេសង្កេតឃើញអភិបាលខេត្ត លោក អ៊ុត សំអន និងអភិបាលរងខេត្ត លោក គង់ វិមាន បានចុះទៅកាន់ភ្លាមៗ ហើយគិតវេលាម៉ោង ប្រមាណ ១០៖៤០នាទីព្រឹកថ្ងៃដដែលនេះ ភ្លើង បានរលត់ទៅវិញហើយ។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ធំ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់លោកស្រីស្នងការរង ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ