ភ្នំពេញៈ បុរសវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវ រថយន្តស្ទួចបុកស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈ
កំពុងចុះពីលើរថយន្ត ឈ្នួលពេលត្រឡប់មកពីចូលឆ្នាំនៅស្រុកកំណើត នាវេលាម៉ោង ១១ និង
១៥នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវចំការដូង ក្នុងភូមិមរ សង្កាត់-ខណ្ឌ
ដង្កោ មុខក្លឹបខារ៉ាអូខេឌីយ៉ាម៉ង់។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុង
ចុះពីលើរថយន្ត ឈ្នួល ស្រាប់តែមានរថយន្តស្ទួចមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-3293 ធ្វើដំណើរមកពីក្រោយបុកផ្ទុបទៅនឹងរថយន្តបណ្តាលឲ្យបុរសរូបនេះ ស្លាប់ភ្លាមៗនៅនឹងកន្លែង
កើតហេតុ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ តែគេដឹងជាអ្នករស់នៅខេត្ត
តាកែវ។
ក្រោយកើតហេតុបុរសជាអ្នកបើកបររថយន្តស្ទួចបានព្យាយាមបើករថយន្តគេចខ្លួន តែត្រូវសមត្ថ
កិច្ចបានស្ទាក់ និងចាប់ឃាត់ទាំងរថយន្ត និងអ្នកបើកបរបានភ្លាមៗផងដែរ។
បុរសជាអ្នកបើកបររថយន្តស្ទួច មានឈ្មោះ ហន គឹមឈា អាយុ ៣២ឆ្នាំ៕
អ្នកបើកបររថយន្តស្ទូច ដែលបង្កគ្រោះថ្នាក់ចរាចរ
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល