CamNews

ព័ត៌មានជាតិ 

លោកសម រង្ស៊ី និងលោកកឹម សុខា កំពុងដឹកនាំ បាតុកម្មនៅទីលាន ប្រជាធិបតេយ្យ មុនដង្ហែក្បួន ទៅទីស្នាក់ការ UN

ភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង ៣ និង ១០នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៣ នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន បាន និងកំពុងដឹកនាំបាតុកម្មនៅទីលានប្រជា ធិបតេយ្យ ដោយមានអ្នកចូលរួមជិត ១ម៉ឺន នាក់ មកពីរាជធានីភ្នំពេញ និងតាមបណ្ដា ខេត្ដ-ក្រុង ។

ក្រោយការថ្លែងសុន្ទរកថា និងសំណេះ សំណាលទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅ វេលាម៉ោង ៣រសៀល ថ្ងៃទី២៣ ខែតុលា នេះ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងដឹកនាំក្បួនហែរចេញ ពីទីលានប្រជាធិប តេយ្យ ដោយយកញត្ដិទៅដាក់នៅការិយា ល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិ  ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ដោយមានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន នាក់ ជួយសម្រួលចរាចរណ៍ ប៉ុន្ដែ ការកក ស្ទះ នឹងកើតឡើងយ៉ាងពេញបន្ទុកដោយ សារការដង្ហែក្បួន របស់គណបក្សប្រឆាំង ដែលតម្រូវឱ្យប្រជាពលរដ្ឋ ធ្វើដំណើរតាម ផ្លូវ គួរផ្អាក និងវៀងទៅតាមផ្លូវណាដែល ទូលាយ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅតាមដង ផ្លូវ ដែលគណបក្សប្រឆាំងហែរក្បួនត្រូវ បានអាជ្ញាធរ រាជធានីភ្នំពេញ អំពាវនាវឱ្យ មានការប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្ដិ របស់ខ្លួន ជៀសវាងមានជនបន្លំចូលលួចនឹង ធ្វើសកម្មភាពអ្វីផ្សេងៗ

នៅវេលាម៉ោង ប្រមាណ ៣៖៣០នាទី រសៀលថ្ងៃដដែលនេះ ក្រុមបាតុករ ដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា បាននាំគ្នាហែរយកញតិ ចេញ ពីទីលានប្រជាធិបតេយ្យ ហើយដើម្បីឆ្ពោះការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិ  ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ