សៀមរាប ៖ អគារក្រុមហ៊ុន ទូរស័ព្ទ ០៩៧-០៨៨ មេតហ្វូន ស្ថិតនៅក្បែរធនាគារ កាណាឌីយ៉ា
ទីរួមខេត្ដសៀមរាប នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣នេះ បានរងការឆាបឆេះ ដោយសារ
តែទុស្សេខ្សែភ្លើងនៅក្នុងអគារតែម្ដង ។
យ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ពី កន្លែងកើតហេតុ បានឱ្យដឹងថា ពេលមាន អគ្គិភ័យឆាប
ឡើងភ្លាម ដែលឆេះផ្ដើមឡើងពីជាន់ក្រោម បុគ្គលិកនៅក្នុងអគារ ដែលកំពុងធ្វើការបានរត់ចេញ
ទាន់ ។
សេចក្ដីរាយការណ៍បានបន្ដថា ក្រោយ មានករណីនេះកើតឡើងភ្លាម កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច
ពាក់ព័ន្ធបានទៅជួយអន្ដរាគមន៍ភ្លាមៗ ។
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល