CamNews

ព័ត៌មានជាតិ 

រថយន្តដឹកធ្ងន់ឡើង ស្ពានអាកាសក្បាល ថ្នល់មិនរួច រអិលធ្លាក់ បុករះរបាំង ថ្មបាក់អស់ ៧កង់

ភ្នំពេញ ៖ រថយន្តមួយគ្រឿង ដឹកធ្ងន់ពេកបាន ប្រឹងបើកឡើង ចំណោតស្ពាន អាកាសក្បាល
ថ្នល់ ជិតបាន ពាក់កណ្តាលស្ពានទៅហើយ រថយន្តក៏រអិល ថយក្រោយ មកបុករះ របាំងថ្ម
ពុះទ្រូងផ្លូវបាក់ អស់ចំនួន៧កង់ ខ្ទាតរាយប៉ាយពេញផ្លូវ រថយន្តគរពីលើ របាំងថ្មទៅមុខមិន
រួចទៅ ក្រោយមិនរួច កាលពីវេលាម៉ោង ១២ និង ១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧
ខែកក្កដាឆ្នាំ ២០១៣ នៅចំណុចគល់ ស្ពានអាកាសក្បាល ថ្នល់ពីខាងត្បូង តាមផ្លូវជាតិលេខ
២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។       

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន ដែលយាមនៅគោល ដៅស្ពានអាកាសនេះ
បានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់នេះ គឺរូបគាត់បានឃើញ រថយន្តហ៊ីយ៉ានដាយ ពណ៌
ស ពាក់ស្លាកលេខ កំពង់ចាម 3A 2685 បើកបរដោយបុរសម្នាក់ វ័យជាង ៣០ ឆ្នាំ ។ បើកបរ
តាមបណ្តោយ ផ្លូវជាតិលេខ ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចចំណោត
ឡើងស្ពានអាកាសនោះ រថយន្តបង្កហេតុ បានបន្ថែមល្បឿន រហូតបានជិត ពាក់កណ្តាលស្ពាន
ស្រាប់ តែរថយន្តរអិលចុះក្រោមវិញ ធ្វើឲ្យអ្នកបើកបរ រថយន្តភ័យ ស្លន់ស្លោលោតចុះពីលើរថ
យន្តរត់គេចខ្លួនបាត់ស្រមោសភ្លាមៗ។ ចំណែករថយន្តបាន រអិលធ្លាក់ថយក្រោយ ទៅបុករះ
របាំងថ្មចែកត្រូវបាក់អស់ ៧ កង់ ខ្ទេចខ្ទីរាយប៉ាយពេញផ្លូវ ជាពិសេសរថយន្តបង្កបានគាបជាប់
នឹង របាំងថ្មទៅមុខ មិនរួចទៅក្រោយមិនរួច ។       

សមត្ថកិច្ចនគរបាល មូលដ្ឋានបានបញ្ជាក់ថា រថយន្តបង្កហេតុត្រូវបាននគរបាលជំនាញចុះមក
អន្តរាគមន៍ ធ្វើការវាស់វែង និងបានអូសយកទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍
ជើង គោករាជធានីភ្នំពេញរង់ចាំដោះ ស្រាយតាមផ្លូវច្បាប់ ។ គ្រោះថ្នាក់នេះបង្កឡើងដោយ
សារ រថយន្តបង្កដឹកធ្ងន់ ហើយបើកឡើងចំណោត មិនរួច ទោះបណ្តាលឲ្យបុករះរបាំងថ្មបែប
នេះ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ