CamNews

ព័ត៌មានជាតិ 

ប៉ូលិសស្រី​ស័ក្តិ​៤​ម្នាក់​បាន​ចូល​ទៅ​រករឿង និង​បាន​សម្លុត​គំរាម​បាញ់​មន្ត្រី​សាលា​ខណ្ឌដូនពេញ

(ភ្នំពេញ)៖ ប៉ូលិសស្រីស័ក្តិ ៤ម្នាក់ បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត្រីសាលាខណ្ឌដូន​ពេញ ដល់ក្នុងបន្ទប់របស់លោក គួច ចំរើន អភិបាលខណ្ឌដូចពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីប៉ូលិសស័ក្តិ៤លើស្មារូបនោះ បានទៅសុំអន្តរាគមន៍យកម៉ូតូអត់ស្លាកលេខ ១គ្រឿង ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចាប់កាលពីប៉ុន្មានថ្ងៃមុន នេះបើតាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ស្ត្រីប៉ូលិសពាក់ស័ក្តិ៤រូបនោះមានឈ្មោះ ពុធ វុទ្ធី អត្តលេខ១៨៩៤៨ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃ ហើយម្ចាស់ម៉ូតូ ដែលអត់មានស្លាកលេខនោះ គឺ ឈ្មោះ ទី ធ្លាប់ពន្ធនាគារ​ពីបទ​ឆក់ចំនួន ២ដងដែរ។

លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានរៀបរាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូចពេញ បានធ្វើការចាប់ម៉ូតូអត់ស្លាកលេខ ១គ្រឿង ម្ចាស់ឈ្មោះ ទី (ម្ចាស់ម៉ូតូធ្លាប់ជាប់ពន្ធនាគារ និងឆក់២ដង) នៅចំណុចរង្វង់មូលកាំភ្លើងកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានមានស្ត្រីម្នាក់ជាប៉ូលិសស័ក្តិ៤ នៅពន្ធនា​គារព្រៃស ចេញមុខមកសុំអន្តរាគមន៍ឲ្យលោកអភិបាលខណ្ឌ ជួយសម្រួលយកម៉ូតូចេញ តែលោកអភិបាល​ខណ្ឌដូនពេញមិនឯកភាព ព្រោះម៉ូតូនេះលោកសង្ស័យថា ជាម៉ូតូមុខសញ្ញាឆក់កាបូប និងទូរស័ព្ទយ៉ាងសកម្មក្នុងខណ្ឌដូនពេញ ទើបលោកសុំទុក ៣ខែ ដើម្បីធ្វើការស្រាវជ្រាវសិន ជាហេតុធ្វើឲ្យស្ត្រីម្នាក់នោះខឹងលោកអភិបាលខណ្ឌយ៉ាងខ្លាំង ហើយពេលនោះស្រីរូបនោះបានស្រែកឡូឡាពេញក្នុងបន្ទប់លោក គួច ចំរើន អភិបាលខណ្ឌ ក៏ត្រូវមន្ត្រីក្នុងសាលាខណ្ឌដូនពេញ ដេញឲ្យចេញក្រៅ ស្រាប់តែស្ត្រីប៉ូលិស រូបនោះបានរកទាញកាបូបពីបុរសម្នាក់ និងបានស្រែកគំរាមបាញ់សម្លាប់ ទាំងមន្ត្រីសាលាខណ្ឌ និងលោកអភិបាលខណ្ឌផ្ទាល់តែម្តង ហើយក៏បានដើរចេញបាត់ទៅ៕

ប៉ូលិសស្រីស័ក្តិ៤ម្នាក់បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត...

ប៉ូលិសស្រីស័ក្តិ៤ម្នាក់បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត្រីសាលាខណ្ឌដូនពេញ(ភ្នំពេញ)៖ ប៉ូលិសស្រីស័ក្តិ ៤ម្នាក់ បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត្រីសាលាខណ្ឌដូនពេញ ដល់ក្នុងបន្ទប់របស់លោក គួច ចំរើន អភិបាលខណ្ឌដូចពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីប៉ូលិសស័ក្តិ៤លើស្មារូបនោះ បានទៅសុំអន្តរាគមន៍យកម៉ូតូអត់ស្លាកលេខ ១គ្រឿង ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចាប់កាលពីប៉ុន្មានថ្ងៃមុន នេះបើតាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ស្ត្រីប៉ូលិសពាក់ស័ក្តិ៤រូបនោះមានឈ្មោះ ពុធ វុទ្ធី អត្តលេខ១៨៩៤៨ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃ ហើយម្ចាស់ម៉ូតូ ដែលអត់មានស្លាកលេខនោះ គឺ ឈ្មោះ ទី ធ្លាប់ពន្ធនាគារពីបទឆក់ចំនួន ២ដងដែរ។

Posted by Fresh News on Tuesday, November 10, 2015

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល


Tags: Social News Cambodia PP