កំពូលតារាបង្ហាញម៉ូដលំដាប់ពិភពលោក Anja Rubik មិនត្រឹមតែបង្អួតជើងទាំងស្រុង និងឆ្អឹងត្រគាក
ប៉ុណ្ណោះទេ ប៉ុន្ដែនាងក៏បានធ្វើអោយអ្នករាល់គ្នាដឹងថា ខ្លួនមិនបានស្លៀកខោទ្រនាប់ទៀតផង។
បង្ហាញខ្លួននៅក្នុងរាត្រីបង្ហាញម៉ូដែល Met Gala ២០១២ ដែលត្រូវបានរៀបចំធ្វើឡើងនៅឯសារមន្ទីរ
សិល្បៈ Metropolitan, New York អាមេរិក តារាបង្ហាញម៉ូដ Anja Rubik ស្លៀករ៉ូបរលោកពណ៌កាក
អំពៅរបស់អ្នករចនា Anthony Vaccarello។ រ៉ូបនេះត្រូវបានកាត់ឆែករហូតដល់ចង្កេះ។ រីឯផ្នែកខាង
លើវិញក៏ត្រូវឆែកព័ទ្ធឆៀងកណ្ដាល បង្ហាញដើមទ្រូងខាងស្ដាំគួរអោយចាប់អារម្មណ៍។
រ៉ូបនេះបានធ្វើអោយតារាបង្ហាញម៉ូដវ័យ ២៨រូបនេះលេចធ្លោជាងគេដោយសារតែភាពសិចស៊ី។ មិន
ត្រឹមតែប៉ុណ្ណោះ នាងថែមទាំងកាច់រាងបង្ហើបជើង ធ្វើអោយទស្សនិកជនមួយចំនួនស្ទើរតែចេញឈាម
ច្រមុះ។ ទន្ទឹមនឹងនេះ កំពូលតារាជនជាតិ ប៉ូឡូញនេះក៏មិនលាក់បាំងការដែលនាងមិនស្លៀកខោក្នុង
នោះដែរ។
Anja Rubik មានស្រុកកំណើតនៅប្រទេស ប៉ូឡូញ និងមានឈ្មោះល្បីល្បាញក្នុងវិស័យបង្ហាញម៉ូដ
ក្នុងពិភពលោក។ នាងគឺជាតារាបង្ហាញម៉ូដម្នាក់ក្នុងចំណោមកំពូលតារាបង្ហាញម៉ូដដែលរកបានប្រាក់
ច្រើនបំផុតក្នុងពិភលោកក្នុងឆ្នាំ ២០១១ ដោយសារអាច "គ្រប់គ្រង" ឆាកបង្ហាញម៉ូដែល និងក្រប
ទស្សនាវដ្ដីល្បីឈ្មោះនានា។
Angelina Jolie ក៏ធ្លាប់បង្ហាញជើងបែបនេះ ប៉ុន្ដែមិនហួសហេតុដូច Anja Rubik នោះទេ៕
ដោយ ៖ សូរីយ៉ា
ប្រភព៖ dailymail/VE