CamNews

ព័ត៌មានជាតិ 

ភរិយា របស់មន្ដ្រី នគរបាល ម្នាក់ លោត ទឹកប៉ងបញ្ចប់ជីវិត ព្រោះខឹងប្ដឹងមានស្រី

ភ្នំពេញ ៖ ស្ដ្រីម្នាក់ ដែលមានវិបត្ដិប្ដី របស់ខ្លួនជាមន្ដ្រីនគរបាលលួចមានស្រីញី បានសម្រេចលោតទឹកនៅស្ពានជ្រោយចង្វារ ថ្មី កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ១២ ខែកុម្ភៈនេះ ប៉ុន្ដែមិនបានសម្រេចនោះ ឡើយ ដោយសារសមត្ថកិច្ចយាមប្រចាំការ នៅទីនោះជួយសង្គ្រោះទាន់ពេលវេលា ។

តាមសមត្ថកិច្ចនៅគោលដៅស្ពានជ្រោយចង្វារ បានឱ្យដឹងថា ក្រោយការសួរនាំ ស្ដ្រីរងគ្រោះឈ្មោះយឹម ណាវី អាយុជាង៤០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានកូនពីរនាក់ក្នុងបន្ទុក និងមានប្ដីឈ្មោះគង់ រដ្ឋា ជាមន្ដ្រីនគរបាល ។

បច្ចុប្បន្នសមត្ថកិច្ច បានទាក់ទងទៅក្រុមគ្រួសារ របស់ស្ដ្រីរងគ្រោះរូបនេះ ដើម្បីមកទទួលត្រឡប់ទៅវិញ និងដោះស្រាយបញ្ហាជាមួយគ្នា ។


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP