ភ្នំពេញ ៖ ស្ដ្រីកម្មការិនី កាត់ដេរម្នាក់ត្រូវ រថយន្ដកូរ៉េដឹកកម្មករកិនស្លាប់ នៅនឹងកន្លែង កើតហេតុ កាលពី ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅ លើ កំណាត់ផ្លូវជាតិលេខ ៤ ក្នុងតំបន់សេដ្ឋកិច្ច សង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ ខណៈដែលស្ដ្រីរងគ្រោះកំពុង ជិះម៉ូតូទៅធ្វើការជាមួយបងប្អូន ស្រាប់តែ ទាក់ដៃ ចង្កូត ធ្លាក់ពីលើម៉ូតូរថយន្ដមកពីក្រោយ ក៏កិនស្លាប់តែម្ដង ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ករណីនេះ មិនមែនជាការ ធ្លាក់ពីលើរថយន្ដបែកក្បាល ស្លាប់នោះទេ ពោលជនរងគ្រោះមានគ្នា៤នាក់ កំពុងជិះម៉ូតូឌុបគ្នាទៅធ្វើការ ស្រាប់តែទាក់ ដៃចង្កូតធ្លាក់ក៏ត្រូវរថយន្ដមកពីក្រោយដែល ជារថយន្ដកូរ៉េ ដឹកកម្មករផងនោះ កិនស្លាប់ តែម្ដងទៅ ។
យ៉ាងណាក៏ដោយអធិការនគរបាលខណ្ឌ ពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បាន បញ្ជាក់ថា ក្រោយកើត ហេតុភ្លាមៗកម្លាំង សមត្ថកិច្ចរបស់លោក បានឃាត់រថយន្ដនិង អ្នកបើកបរដើម្បីបញ្ជូនទៅ កាន់ ការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បន្ដចាត់ វិធានការតាមផ្លូវច្បាប់ ។ ប៉ុន្ដែសម្រាប់អត្ដ សញ្ញាណជនរងគ្រោះ មិនទាន់មានការបញ្ជាក់ នៅឡើយទេ ដោយបច្ចុប្បន្នសមត្ថកិច្ចបាន រៀបចំសព ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល