CamNews

ព័ត៌មានជាតិ 

ឆេះផ្ទះ មន្ដ្រីយោធាខ្ទេច រកមូលហេតុ មិនទាន់ឃើញ

ស្ទឹងត្រែងៈ ផ្ទះធ្វើពីឈើមួយខ្នង ជាកម្មសិទ្ធិរបស់មន្ដ្រីយោធា ត្រូវបានភ្លើងឆាបឆេះម៉ដ្ឋ កាល
ពីវេលាម៉ោង ១០និង២០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣នេះ ដែលមានទីតាំង ស្ថិតនៅ
ភូមិ រាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ខេត្ដស្ទឹងត្រែង។

ម្ចាស់ផ្ទះរងគ្រោះ ដោយសារអគ្គិភ័យ លេបត្របាក់នេះ ត្រូវបានគេ ស្គាល់ឈ្មោះ ចាន់ សៀន
មុខងារជា ទាហាន នៅភូមិភាគទី១។ ចំណែកផ្ទះ ដែល ឆេះនេះ គឺធ្វើពីឈើ មាន ៣ខ្នង រួម
ទាំងទ្រព្យសម្បត្ដិ ស្ទើរទាំងអស់ ត្រូវបានភ្លើងឆេះខ្ទេចខ្ទីអស់ ទោះបីជាសមត្ថកិច្ចប្រើប្រាស់
រថយន្ដពន្លត់អគ្គិភ័យ រហូតដល់ទៅ ៤គ្រឿង ជួយបាញ់ទឹកពន្លត់ក៏ដោយ ក៏មិនអាចជួយ
សង្គ្រោះបានដែរ បានត្រឹមតែទប់ស្កាត់ កុំឱ្យរាលដាលទៅដល់ ផ្ទះអ្នកដទៃតែ ប៉ុណ្ណោះ។

គ្មានអ្នកណាដឹងពីមូលហេតុ នៃការកើតគ្រោះអគ្គិភ័យនេះទេ ពេលភ្លើងឆេះខ្មួលខ្មាញ់ទៅ
ហើយ ទើបគេដឹង ព្រោះម្ចាស់ ផ្ទះមិននៅផ្ទះនោះទេពេល កើតហេតុ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ