CamNews

ព័ត៌មានជាតិ 

ស្ដ្រីម្ចាស់ហាងទូរស័ព្ទ Smart Spot វាយភ្ញៀវ នឹងដែកបំពង់ទីប រងរបួសធ្ងន់ ព្រោះតែកាតទូរស័ព្ទ ២ដុល្លារ

ភ្នំពេញ : ស្រ្តីម្ចាស់ហាងលក់ទូរស័ព្ទ យីហោ Smart Spot ដែលមានទីតាំង ស្ថិតនៅខាងត្បូងផ្សារចាស់ ច្រកចូលអ្នកតាចិន សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានទាញដែកបំពង់ទីប វាយបុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យរងរបួស ត្រង់ដៃយ៉ាងធ្ងន់ធ្ងរ គ្រាន់តែភ្ញៀវរូបនេះ ទាមទារយកលុយ ចំនួន២ដុល្លារមកវិញ ក្រោយពេលដែលកាតទូរស័ព្ទ ដែលគាត់ទិញនោះ បញ្ចូលមិនឃើញលុយ ។ ស្រ្តីម្ចាស់ហាង ឈ្មោះ និមល ត្រូវបាននគរបាល មូលដ្ឋានចាប់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ខណ:បុរសរងគ្រោះ ត្រូវបានទៅកាន់មន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានទៅទិញកាតបញ្ចូលលុយ ចំនួន២ដុល្លារ ប៉ុន្តែពេលនោះ ជនរងគ្រោះ ប្រាប់ទៅម្ចាស់ហាងបញ្ចូលឲ្យ រួចយកទូរស័ព្ទមកចុចមើល មិនឃើញទឹកប្រាក់ដែលបញ្ចូល ក៏ទាមទារលុយ២ដុល្លារ វិញ នាំឲ្យឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតម្ចាស់ហាងប្រើអំពើហិង្សាបែបនេះ ។ ជនរងគ្រោះបានទាមទារសំណង ចំនួន៣០០០ដុល្លារ ប៉ុន្តែយ៉ាងណានោះ រង់ចាំពីចំណាត់ការរបស់ សមត្ថកិច្ចជាមុនសិន៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល


Tags: Social News Cambodia PP