CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនអនុប្រធាន អង្គការ «ទីភ្នាក់ងារ អភិវឌ្ឍន៍ភូមិកម្ពុជា» ក្រោយឆបោកលុយ ពលរដ្ឋជិត ៤ម៉ឺនដុល្លារ

ភ្នំពេញ៖ បុរសពីរនាក់បងប្អូនបង្កើត ដែលមានតួនាទីជាប្រធាន និងអនុប្រធានអង្គការ «ទីភ្នាក់ងារអភិវឌ្ឍន៍ភូមិ កម្ពុជា» បានដើរឆបោកឲ្យប្រជាពលរដ្ឋ ១៣គ្រួសារនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ទៅខ្ចីបុលលុយពីធានា  គារអេស៊ីលីដា ជិត ៤ម៉ឺនដុល្លារ មកចងការបន្តឲ្យខ្លួនជាថ្នូរទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៤០ភាគរ យ។ ប្រជាពលរដ្ឋទាំង ១៣គ្រួសារ ដែលរងការចាញ់បោកកំពុងវណ្ឌកនឹងបំណុលធនគារ ព្រោះគ្មានប្រាក់បង់រំ លស់ ខណៈជនឆបោកម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀងឃាត់ខ្លួន។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ១៣គ្រួសារ រស់នៅភូមិសេកយំ ភូមិតាយ័ន្ត និងភូមិត្រពាំងថ្កូវ ឃុំពង  ទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលបានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋានគរបាលខេត្តស្វាយរៀង កាលពី ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៥ បានឲ្យដឹងថា បុរសពីររូបជាបងប្អូនបង្កើតនិងគ្នា ទី១. ឈ្មោះ ជេត រ៉ែន អាយុ  ២៦ឆ្នាំ មានមុខងារជាប្រធានអង្គការទីភ្នាក់ងារអភិវឌ្ឍន៍ភូមិកម្ពុជា (C.V.D) រស់នៅផ្ទះលេខ៤៤ក ផ្លូវលំលេខ៤  ភូមិទូលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ និងទី២. ឈ្មោះ ជេត សារិន អាយុ ៣២ឆ្នាំ  មុខងាជាអនុប្រធានអង្គការ រស់នៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល បានលេងល្បិចអន្ទង និង បញ្ចុះបញ្ចូល ពួកគេឲ្យទៅខ្ចីប្រាក់ពីធនាគារអេស៊ីលីដា ដើម្បីយកមកចងការបន្តជាថ្នូរទទួលបានការប្រាក់ខ្ពស់ រហូតដល់ទៅ ៤០ភាគរយ។

ក្នុងពាក្យបណ្តឹងនេះ ប្រជាពលរដ្ឋ ដែលរងគ្រោះ បានបន្តថា ជនឆបោកទាំងពីរនាក់បងប្អូន បានធានាអះអាងថា  ការចងការប្រាក់នេះ មានរយៈពេលត្រឹម ២៤ខែប៉ុណ្ណោះ ហើយពួកគេធានាជួយបង់ប្រាក់រំលស់ប្រចាំខែជំនួស ប្រជាពលរដ្ឋទៅឲ្យធនាគារអេស៊ីលីដាផងដែរ។ តែការជួយបង់រំលស់ប្រជាពលរដ្ឋនេះ ធ្វើឡើងបានរយៈពេល តែពីរ ទៅបីខែប៉ុណ្ណោះ ក៏បាត់ស្រមោលពួកគេ មិនឃើញជួយបង់រំលស់បន្តទៀតនោះឡើយ។

បើតាមពាក្យបណ្តឹងដដែល បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង១៣គ្រួសារនេះ ត្រូវចាញ់បោកអស់ប្រាក់រាប់ពាន់ ដុល្លារ ដោយអ្នកខ្លះ អស់ ២.០០០ដុល្លារ ខ្លះ ៣.០០០ ទៅ៤.០០០ដុល្លារ។ ក្រោយដឹងថា ត្រូវចាញ់បោកគេ  ហើយគ្មានប្រាក់បង់រំលស់ជូនធនាគារទៀត ទើបប្រជាពលរដ្ឋស្រុករំដូលទាំង ១៣គ្រួសារ សម្រេចប្តឹងទៅកាន់ កម្លាំងនគរបាលឲ្យចាត់ការតែម្តង។

ស្នងការរងខេត្តស្វាយរៀងទទូលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក កុយ សុភាព បានថ្លែងប្រាប់មជ្ឈមណ្ឌល  ព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ថា ក្រោយទទួលពាក្យបណ្តឹង និងក្រោមការចង្អុលបង្ហាញ  ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ កឹង ខន កម្លាំងនគរបាលខេត្តស្វាយរៀង ក៏បានកោះអញ្ជើញ បុរសពីរនាក់បងប្អូនមកចូលបំភ្លឺតបតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។ ការកោះហៅនេះ មានតែបុរសជាបង  និង ជាអនុប្រធានអង្គការប៉ុណ្ណោះចូលខ្លួនមកបំភ្លឺ ខណៈបុរសជាប្អូន និងជាប្រធានអង្គការមិនបានចូលខ្លួនមកបំ  ភ្លឺនោះឡើយ។

នៅចំពោះមុខសមត្ថកិច្ច ជនឆបោក ជេត រ៉ែន ដែលចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ចនោះ បាន ឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ បងប្អូនពិតជាបានធ្វើសកម្មភាពបំផុសឲ្យប្រជាពលរដ្ឋទាំង១៣គ្រួសារ ទៅ ខ្ចីប្រាក់ពីធនាគារ មកចងការបន្តឲ្យពួកគេពិតប្រាកដមែនចាប់តាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ ហើយប្រាក់ដែល គេយកពីប្រជាពលរដ្ឋនេះ ត្រូវបានពួកគេយកទៅចងការបន្តនៅរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក កុយ សុភាព បានបញ្ជាក់ថា ក្រោយទទួលបានចម្លើយសរភាពកម្លាំងសមត្ថកិច្ច ក៏បានសុំ  យោបល់ពីព្រះអាជ្ញាសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនជាប់សង្ស័យពីបទឆបោក ជេត សារិន នេះតែម្តង។  ជនជាប់សង្ស័យពីការឆបោកនេះ នឹងត្រូវបញ្ជូនទៅតុលាការនៅម៉ោង២ រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ នេះ។ រីឯជនឆបោកម្នាក់ទៀតជាប្អូន ឈ្មោះ ជេត សារ៉ែន ដែលកំពុងរត់គេចខ្លួននោះ កម្លាំងសមត្ថកិច្ច ក៏កំពុង  តាមចាប់ខ្លួនផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP