CamNews

ព័ត៌មានជាតិ 

ប្រទះឃើញសពនារី វ័យក្មេង ក្នុងផ្ទះសំណាក់ អង្គរមាស សង្ស័យករណី ឃាតកម្ម

ភ្នំពេញ៖ សពនារីវ័យប្រមាណជា២០ឆ្នាំម្នាក់ ត្រូវបាន គេប្រទះឃើញក្នុងផ្ទះសំណាក់អង្គរមាស
ជាន់ទី១ បន្ទប់ លេខ១០៣ ដែលមានអគារលេខ១១២ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ
នាវេលាម៉ោង ៦ និង១០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣នេះ។

នារីវ័យក្មេងដែលស្លាប់ក្នុងផ្ទះសំណាក់ខាងលើ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ
សមត្ថកិច្ចកំពុងតែ សាកសួរ និងធ្វើកោសល្យវិច័យ។ ដោយឡែកមូលហេតុ នៃការស្លាប់ក៏គេមិន
ទាន់ដឹងដែរ តែសង្ស័យថាជាករណី ឃាតកម្ម។

ផ្ទះសំណាក់អង្គរមាស ត្រូវបានរងនូវការស្តីបន្ទោសផងដែរ ពីអាជ្ញាធរ និងសមត្ថកិច្ច ពីភាពព្រ
ងើយកន្តើយមិនព្រម អនុវត្តតាមការណែនាំរបស់សមត្ថកិច្ចនាពេលកន្លងមក ដោយឲ្យកត់អត្ត
សញ្ញាណ ឬពិនិត្យអត្តសញ្ញាណប័ណ្ណរបស់ភ្ញៀវដែលចូលសម្រាក ដូចករណីខាងលើ ជាហេតុ
លំបាកក្នុងការស្រាវជ្រាវរកអត្តសញ្ញាណរបស់ជន រងគ្រោះ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ