CamNews

តារា 

អ៊ុក ណារីម ក្រោយពីប្អូនស្លាប់ អំពាវនាវឲ្យ ពលរដ្ឋគ្រប់រូប គោរពច្បាប់ចរាចរណ៍

ភ្នំពេញៈបន្ទាប់ពីប្អូនប្រុសជាទីស្រលាញ់ របស់តារាចម្រៀង លោក អ៊ុក ណារីម គឺ លោក អ៊ុក
តារា បានបាត់បង់ជីវិត ដោយសារតែជួប គ្រោះថ្នាក់ចរាចរណ៍ រួចមកនោះ កាលពីសប្តាហ៍ មុន
ក្នុងកម្មវិធី “K4ខារ៉ាអូខេ” លោក បានធ្វើកា រអំពាវនាវឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ឲ្យ
បានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារជីវិត​​​    ខ្លួនឯង
ផងដែរ។

តារាចម្រៀង ដែលមានឈ្មោះបោះ សំឡេងគួរសម លោក អ៊ុក ណារីម កាលពីសប្តាហ៍មុន នៅ
ក្នុងកម្មវិធី “K4 ខារ៉ាអូខេ” របស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៩    លោកបានឆ្លៀតរំឭកទៅ ដល់
គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងលើ ប្អូនប្រុសរបស់លោក ​​​​​     ក្នុងមានទឹកមុខ ស្រងូត
ស្រងាត់ថា លោកមានការសោកស្តាយ  និងឈឺចាប់ណាស់     ដែលបានបាត់បង់ប្អូនប្រុសម្នាក់
ដោយសារតែគ្រោះថ្នាក់ ចរាចរណ៍បែបនេះ។

ទន្ទឹមជាមួយគ្នានេះ លោក អ៊ុក ណារីម ក៏បានធ្វើការអំពាវនាវ ទៅដល់បងប្អូន ប្រជាពលរដ្ឋ ថា
“បើតាមការសង្កេត បច្ចុប្បន្នគ្រោះថ្នាក់ ចរាចរណ៍នៅតែ បន្តកើតឡើង ជាហូរហែ ទៅលើបងប្អូន
ប្រជាពលរដ្ឋតួយ៉ាង ដូចជាកាលពីពេលថ្មីៗនេះ ខ្ញុំទើបតែជួបទុក្ខសោកមួយ គឺបាត់បង់ប្អូនប្រុស
ម្នាក់ ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍នេះ ហើយឆ្លៀតក្នុង ឱកាសនេះខ្ញុំ ក៏សូមអំពាវនាវ ទៅ
ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បី ចូលរួមចំណែក កាត់
បន្ថយគ្រោះថ្នាក់ និងការពារអាយុជីវិត យើងគ្រប់គ្នា"។

លោកបានបន្តថា "នៅពេលបើកបរ ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់បើកបរ ក្នុងល្បឿនដែល
ច្បាប់ កំណត់ និងគោរពភ្លើងសញ្ញាឲ្យបានត្រឹមត្រូវ ព្រោះថាការគោរព ច្បាប់ចរាចរណ៍   គឺមាន
ន័យថាយើងខ្លួនឯង គោរព និងស្រលាញ់ជីវិតរបស់ យើងក៏ដូចជាអ្នកដទៃ"។

មិនត្រឹមតែប៉ុណ្ណោះលោក ណារីម ក៏បានបន្ថែមលាយឡំ   នឹងទឹកមុខទុក្ខសោកទៀតថា លោក
ក៏សូមធ្វើការអំពាវនាវ ទៅដល់អ្នកបើកបរ រថយន្តធំៗ មេត្តាយកចិត្តទុកដាក់ និងមានការប្រុង
ប្រយ័ត្ន ដើម្បីជៀសវាងការបង្ក គ្រោះថ្នាក់ដល់អ្នកដែល បើកបរនៅលើដងផ្លូវ ព្រោះថាភាគច្រើន
មិនមែន ត្រឹមតែប្អូនលោកទេ ដែលជួបគ្រោះថ្នាក់បែបនេះ  ព័ត៌មានក៏តែងតែចុះ   ផ្សាយជាញឹក
ញាប់ អំពីការបង្កគ្រោះថ្នាក់ ហើយបណ្តាលឲ្យ ស្លាប់បាត់បង់ជីវិត ដោយសារតែរថយន្ត   ធំៗនេះ
តែម្តង។ អ្វីដែលសំខាន់ក្នុង ការធ្វើចរាចរណ៍ នៅលើដងផ្លូវ គឺការយល់អធ្យាស្រ័យ   ឲ្យគ្នាទៅវិញ
ទៅមក ជាពិសេសនៅពេលធ្វើ ដំណើរលើដងផ្លូវត្រូវគិតថា ពួកគាត់ទាំងអស់គ្នា ក៏មានសាច់ឈាម
និងមានបងប្អូន ដូចគ្នាដែរ មិនត្រូវគិតថា អ្នករួមដំណើរលើផ្លូវ ជាសត្រូវនោះទេ៕

Photo by Looking Today

 

Photo by Looking Today

 

ប្រភព ៖ Lookingtoday



Tags: Ouk Narim