កំពតៈ ជនសង្ស័យ២នាក់ ពាក់ព័ន្ធទៅនឹងករណី រំលោភសេពសន្ថវៈ លើក្មេងស្រី២នាក់ ម្នាក់រំលោភ
បានសម្រេច ត្រូវបាននគរបាល នៃការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ខេត្តកំពត រៀបចំសំណុំរឿង
បញ្ជូនខ្លួនទៅសាលា ដំបូងខេត្ត។
នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ទី១-ឈ្មោះ ហ៊ោម អ៊ាប ភេទ
ប្រុស អាយុ៣៣ឆ្នាំ មានប្រពន្ធ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ចក្រីទីង ឃុំព្រៃថ្នង ស្រុក
ទឹកឈូ ខេត្តកំពត។ ទី២-ឈ្មោះ យ័ន ទូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ
ត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
នគរបាលដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំងពីរនាក់ខាងលើបានជិះម៉ូតូ ម៉ាក សេ១០០កូរ៉េ
ពាក់ស្លាក លេខកំពង់ឆ្នាំង1C-2574 ពណ៌ក្រហម ចំនួនមួយគ្រឿងបានធ្វើសកម្មភាពចាប់រំលោភ ទៅ
លើនារី២នាក់ ជាអនីតិជននៅចំណុចបត់ត្រសេក ស្ថិតក្នុងភូមិទ្វីថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត
កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ខណៈនារីរងគ្រោះទាំងពីរនាក់
ចេញពីផ្ទះធ្វើដំណើរ ទៅលេង វត្តបត់ត្រសេក ដើរពីរនាក់ដោយតាមផ្លូវមានសភាពស្ងាត់ជ្រងុំ ជា
ហេតុផ្តល់ ឱកាសល្អដល់ជន សង្ស័យ ទាំងពីរដែលទើបជិះម៉ូតូឌុបគ្នាចេញពីវត្តច្បារអំពៅ គោលបំ
ណងទៅលេងវត្តបត់ត្រសេកដែរ នោះ ចៃដន្យ ជួបនៅពាក់កណ្តាលផ្លូវស្ងាត់ ក៏ធ្វើសកម្មភាពភ្លាមតែ
ម្តង ដោយឈប់ម៉ូតូ ហើយចាប់នារី រងគ្រោះ ចូលទៅគុម្ពព្រៃរំលោភតែម្តង បានសម្រេចម្នាក់ រីឯនារី
ម្នាក់ទៀតបានរត់គេចខ្លួនស្រែកឲ្យអ្នក ភូមិជួយទាន់ពេលវេលា។
យុវតីដែលត្រូវបានជនសង្ស័យ រំលោភបានសម្រេច ឈ្មោះ ម.ច អាយុ១៦ឆ្នាំត្រូវបានឈ្មោះ ហ៊ោម
អ៊ាប រំលោភបានសម្រេច និងម្នាក់ទៀតមិនបានសម្រេចឈ្មោះ ចេង ធារី អាយុ ១៧ឆ្នាំ ត្រូវជាបង
ជីដូន មួយរបស់ក្មេងស្រីឈ្មោះ ម.ច ត្រូវបានសហចារី ឈ្មោះ យ័ន ទូច ជាអ្នកបើកម៉ូតូដេញចាប់
រំលោភមិនបានសម្រេច។ ហើយបែកការណ៍ដល់នគរបាល ធ្វើឲ្យនគរបាលសហការជាមួយប្រជា
ពលរដ្ឋឈានទៅចាប់ឈ្មោះ យ័ន ទូច នេះនៅនឹងកន្លែងកើតហេតុខាងលើនេះបានភ្លាមៗតែម្តង។
ចំណែកឈ្មោះ ហ៊ោម អ៊ាប នគរបានឈានទៅស្រាវជ្រាវ ចាប់បាននៅផ្ទះ ឪពុកបង្កើតរបស់ខ្លួន កាល
ពីវេលាម៉ោង១៣ រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ នៅភូមិ ចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ត
កំពត។
សូមបញ្ជាក់ថាឈ្មោះ ហ៊ោម អ៊ាមនេះ ក្រោយធ្វើសកម្មភាពរួចក៏ធ្វើដំណើរមកពួនលាក់ខ្លួននៅផ្ទះឪពុក
ក្នុងភូមិជាមួយគ្នាដែរ។
គួរបញ្ជាក់ថា ឈ្មោះ ហ៊ោម អ៊ាប គឺធ្លាប់ជាប់គុកពីរដងរួចមកហើយ លើកនេះជាលើកទី៣ ហើយ ប្រ-
សិន បើតុលាការរកឃើញថា ប្រព្រឹត្តបទល្មើសបែបនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល