CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍បុរាណវត្ថុជនជាតិភាគតិច ដ៏កម្រ និង មានតំលៃ សារមន្ទីរជនជាតិភាគតិច

សារមន្ទីរជនជាតិភាគតិច   ជាតំបន់ទេសចរណ៍បុរាណវត្ថុមួយ  ដែលបានផលិតឡើង
ដោយដៃ ធ្វើអំពីឈើ ដ៏ប្រណិត ដោយជនជាតិភាគតិច  ដែលមានទីតាំងស្ថិតនៅ ក្នុង
ខេត្តរតនគិរី។

​សារមន្ទីរជនជាតិភាគតិច   ជាអគារបុរាណមួយ    ត្រូវបាន​កសាងឡើង​ដើម្បី​រក្សា​ទុក
​និង បង្ហាញ​ពី បុរាណវត្ថុ​ ដ៏មានតំលៃ​ ជាច្រើន​ប្រភេទ ​​របស់​កុលសម្ព័ន្ធ​បុរាណ  ​ដូច​ជា
​ឧបករណ៍​​ តន្ដ្រី ឧបករណ៍​ធ្វើ​កសិកម្ម ឧបករណ៍​នេសាទ និង​ ក្រណាត់​ របស់​ក្រុម​កុល
សម្ព័ន្ធ ​ភ្នំ​បុរាណ​ ដែល​រស់នៅក្នុង​ខេត្ត​រតនគិរី​។

ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាច្រើន ចូលចិត្តមកកំសាន្តនៅតំបន់នេះ  រីករាយ
ជាមួយនឹងការទស្សនា នូវបុរាណវត្ថុ ជាច្រើនប្រភេទ និងស្តាប់រឿងនិទាន ទាក់ទងនឹង
ការបង្កើតឧបករណ៍បុរាណវត្ថុទាំងនោះ។
​រឿងព្រេង​ អំពី​ការបង្កើតគង របស់ជនជាតិភាគតិច ​មាន​ដូចខាងក្រោមៈ៖
​កាល​ពី​ព្រេងនាយ មាន​ប្ដី​ប្រពន្ធ​មួយគូ ​ដែល​បាន​ដាំ​ផ្កា ​នៅ​តាម​មាត់​អូរ​។ ប្រពន្ធ​ជា​អ្នក
ថែរក្សា​ផ្កា   ប៉ុន្ដែ​  នៅ​ព្រឹក​មួយ នាង​ក្រោក​ឡើង​ ​មើល​ផ្កា ​ស្រាប់តែ​ ផ្កា​ត្រូវបាន​បំផ្លាញ​
អស់​។ នាង​បានប្រាប់​ប្ដី ​របស់​នាង​ នូវ​អ្វី​ដែល​នាង​បានឃើញ​។​

​នាង​ជា​ ប្រពន្ធបាន​វិល​ត្រលប់​ចូលទៅ​ក្នុង​សួន ហើយ​ចាប់ផ្ដើម​ដាំ​ផ្កា​ឡើងវិញ​។ ប៉ុន្មាន
​ថ្ងៃ​ក្រោយមក ប្ដី​របស់​នាង​បាន​ទៅ​លាក់ខ្លួន​ក្នុងព្រៃ​ជិត​កន្លែង​ដាំ​ផ្កា​។ ប្ដីរបស់នាង​ បាន​
ឃើញ​ខ្មោច​មួយ មក​ជិត​ផ្កា បុរស​ជា​ប្ដី​ចេញមក​ពី​ក្នុង​ព្រៃ ​ហើយ​បាន​ចាប់​ខ្មោចនោះ ​នាំ
​យក​ខ្មោច​ទៅ​ផ្ទះ​របស់​ខ្លួន​។

​ខ្មោច​ បាន​សូម​អភ័យទោស​ដល់​ប្ដី​ប្រពន្ធ ​ឱ្យអត់​ទោស​ ឱ្យ​ខ្លួន​ ដោយខ្មោច​នោះ ​សន្យា
ថា​ នឹង​ធ្វើ​គង ​មួយឈុតសម្រាប់​ប្ដី​ប្រពន្ធ​ ដែល​ពួកគេ​អាច​ លេង​បាន​។ ចាប់តាំង ពី​ថ្ងៃ
​នោះ​មក ប្រជាជន​ជនជាតិ​ភាគតិច ទំពួន ​ក៏​មាន​គង ​លេង​ មកដល់សព្វថ្ងៃនេះ៕​

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Ethnic Minority Museum