CamNews

ព័ត៌មានជាតិ 

ខឹងម្ចាស់ខារ៉ាអូខេ កាត់លុយស្រីស្នេហ៍ នាំបក្ខពួក ទៅអាករ សន្តិសុខ

ព្រះសីហនុ ៖ កាលវេលាម៉ោ ១ និង ២០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា
ឆ្នាំ២០១៣ មាន ករណីប៉ុនប៉ង មនុស្សឃាត ដោយចេតនា បង្កឡើង ដោយជនសង្ស័យម្នាក់ឈ្មោះ
 កែម សុវណ្ណ ភេទប្រុស អាយុ ២៧ឆ្នាំ ជាគ្រូបង្រៀន នៅអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុង
សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ជាមួយស្រីស្នេហ៍ នៅក្រោយ
កាស៊ីណូ កំពង់សោម ស៊ីធី ក្បែររង្វង់មូលតោពីរ ស្ថិតនៅក្នុងភូមិ ៤ សង្កាត់លេខ៤ ក្រុងខេត្ត ព្រះ
សីហនុ បណ្តាលឲ្យសន្តិសុខឯកជន ក្រុមហ៊ុន ភីអេសអេ ឈ្មោះ ស៊ីម រចនា ភេទ ប្រុស អាយុ ២៦
ឆ្នាំ ដែលមានភារកិច្ច យាមនៅគោលដៅ ក្លឹបកំសាន្តខារ៉ាអូខេស្តាវ៉ឺល ដែល មានទីតាំង ស្ថិតនៅ
ផ្ទះលេខ ៧០ អឺ០ ផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ រងរបួសដាច់ចង្ការ ដេរអស់ ៨
ធ្នេរ និងបំពង់ករ ដេរអស់ ១៣ ធ្នេរ រងរបួស យ៉ាងទម្ងន់ ។

តាមសាក្សី នៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា ក្នុងអំឡុងពេល ម៉ោងខាងលើគេឃើញ បុគ្គ
លិកប្រុស-ស្រី នាំគ្នា ចេញពីធ្វើការត្រឡប់ទៅផ្ទះរៀងៗខ្លួន ខ្លះក៏ នៅប្រលែងគ្នាលេង នៅពីមុខក្លិប
ស្រាប់តែពេលនោះ គេឃើញ ក្រុមជនសង្ស័យ មានគ្នា ៣ នាក់ និងម៉ូតូម៉ាក AIR BLADE ពណ៌ខ្មៅ
មួយគ្រឿង ដែលគេស្គាល់ម្នាក់ថា ជាគ្រូប ង្រៀនព្រោះឧហ្សាហ៍ជូនស្រីស្នេហ៍ មកធ្វើការបានយក
កាំបិត ដើរសំដៅចូលពីក្រោយខ្នងសន្តិសុខ ហើយដៃ ម្ខាងក៏បានចាប់ក្បាលភ្ងើយឡើងលើ ដៃម្ខាង
យកកាំបិតសាំងគីមសរស្ញាញ មកអារកសន្តិសុខរូបនោះ ដាច់ចេញ ឈាមជោកខ្លួន ចំណែកពីរនាក់
ទៀត គេឃើញឈរពួននៅក្បែរបង្គោលភ្លើងជិតនោះ មិនមាន សកម្មភាពអ្វី នៅ ឡើយទេ ភ្លាមនោះ
គេឃើញសន្តិសុខ ព្យាយាមខំរើបំរះ រួចហើយក៏រត់សំដៅចូលទៅក្នុងក្លិប សំដៅ ទៅរកដំបង សន្តិ
សុខរបស់ខ្លួន មកដេញវាយ ជនសង្ស័យវិញ ចំណែកជនសង្ស័យ ពេល ដែលជនរងគ្រោះ រើបំរះ
រួចក៏ឈរ សើច ធ្វើមុខធម្មតា នៅពីមុខក្លិប បន្ទាប់មកគេឃើញសន្តិសុខរូបនោះ ស្រវ៉ាបានដំបងជ័រ
ក៏រត់ដេញវាយជន សង្ស័យវិញ ចំណែក ពីរនាក់ទៀត ពេលដែលឃើញសកម្មភាពមិនស្រួល ក៏
បើកម៉ូតូចេញភ្លាមដែរ ពេលនោះគេ ឃើញជនរងគ្រោះ ដេញជន សង្ស័យ ដែលបានរត់សំដៅ ទៅ
ខាងតុលាការចាស់ បានប្រហែលជិត១០០ម៉ែត្រ ក៏ លោតឡើងលើម៉ូតូ ដែលគ្នាវាពីរនាក់ បានបើក
វ៉ាទៅរង់ចាំ ពីមុខរួចជាស្រេចនោះ ហើយក៏បើកចេញទាំងបីនាក់ តែម្តងទៅ ។

តាមសំដីរបស់ជនរងគ្រោះ ដែលមកប្តឹងនគរបាល សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ បានបញ្ជាក់
ឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននោះ ដោយខ្លួនជាសន្តិសុខ មាន នាទីឈរយាម ការពារសន្តិសុខឲ្យ
ក្លិប ខាងលើ និងមាន តួនាទីមើលខុសត្រូវចំពោះនារី ដែលបំរើការងារនៅទីនោះ បានធ្វើការណែនាំ
ចំពោះនារីម្នាក់ដែល ឧហ្សាហ៍ ចេញ ក្រៅ ក្នុងពេលបំពេញការងារ តែនារីនោះ មិនស្តាប់តាមការ
ណែនាំរបស់ខ្លួនឡើយ ទើបខ្លួនសម្រេចចិត្ត ប្រាប់ ថៅកែក្លិប ពីបញ្ហានារីម្នាក់នេះ ស្រាប់តែនៅថ្ងៃ
ទី៩ ខែឧសភា ឆ្នាំ២០១៣ គេឃើញ ថៅកែក្លិប បានកាត់ប្រាក់ខែ នារីនោះចំនួន ៥ ដុល្លារ ជាហេតុ
ធ្វើឲ្យនារីនោះខឹង ហើយក៏ឈប់ ធ្វើការនៅទីនោះ ហើយថែមទាំង ប្រាប់ គំរាមទៅ សន្តិសុខថា ឲ្យ
ប្រយ័ត្នខ្លួន ។ រហូតដល់ថ្ងៃកើតហេតុខាងលើ គេឃើញប្រុសស្នេហ៍ របស់នារីរូបនោះ បានមកធ្វើ
ឃាតសន្តិសុខរូបនោះតែម្តង ។ ហើយ ក្នុងថ្ងៃនោះដែរ គេបានដឹងថា នារីរូបនោះ កំពុងតែធ្វើការវេន
យប់ ឲ្យកាស៊ី ណូហ្គោលដឹនស៊ី ដែលជាថ្ងៃដែលនាងចូលធ្វើការដំបូងផងដែរ ។

បន្ទាប់ពីពេលនោះមក ជនរងគ្រោះ ត្រូវបានក្រុមហ៊ុន ជូនទៅព្យាបាលទាំងយប់ រហូតដល់ព្រឹក
ព្រលឹមក៏ចូលទៅ ប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៤ ភ្លាម ។ បន្ទាប់ពី បានទទួលពាក្យ
បណ្តឹងរួចហើយ សមត្ថកិច្ចបានតាម រុករកចាប់ខ្លួនជនសង្ស័យបានមកវិញ នៅក្នុងថ្ងៃដដែល។

បន្ទាប់ពីបានស្វែងរក ឃាត់ខ្លួនជនសង្ស័យបាន នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ លោក
អនុសេនីយ៍ ត្រី អ៊ុក អៀងឡេង នាយរងប៉ុស្តិ៍រដ្ឋបាល នគរបាល សង្កាត់លេខ៤ បាន ប្រាប់មជ្ឈ
មណ្ឌលព័ត៌មាន ដើមអម្ពិលថា សំណុំរឿង ជនល្មើស និង វត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់អធិការ
ដ្ឋាន នគរបាល ក្រុងព្រះសីហនុ រួចរាល់ផុតពី ដែនសមត្ថកិច្ចរបស់ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ អស់
ហើយ ។ ប៉ុន្តែនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ លោកវរសេនីយ៍ឯក កុល ផាលី ស្នងការ
រង និងជាប្រធានការិយាល័យកណ្តាល នគរបាល ព្រហ្មទណ្ឌ នៃស្នងការ ដ្ឋាននគរបាល ខេត្តព្រះ
សីហនុ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា លោកមិន ទាន់បានឃើញ គេបញ្ជូន សំណុំ
រឿង ជនសង្ស័យ និងវត្ថុតាង ដែលអាករសន្តិសុខ ក្រុមហ៊ុនឯកជន PSA ពីអធិការដ្ឋាន នគរបាល
ក្រុងព្រះ សីហនុ មកកាន់ស្នង ការដ្ឋាន នគរបាលខេត្តព្រះសីហនុ នៅឡើយទេ ។

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ មន្រ្តីតុលាការខេត្ត ក៏បានប្រាប់ថា ករណីនេះគេហៅថាជា
ករណីប៉ុនប៉ង មនុស្សឃាត ដោយចេតនា ប៉ុន្តែមិនបានសម្រេច ហើយជាប់ទោសពីបទឧក្រិដ្ឋ មិន
អាចដោះស្រាយគ្នា ក្រៅប្រព័ន្ធ តុលាការបានទេ គឺត្រូវតែផ្តន្ទាទោសតាមច្បាប់ ។

ជុំវិញបញ្ហានេះ ក្រុមអ្នកច្បាប់បាននិយាយថា សមត្ថកិច្ចគួរគប្បី ស្វែងរកជនសង្ស័យពីរនាក់ទៀត
ដែលបានចូល រួមរំដោះជនដៃដល់ និងម៉ូតូមួយគ្រឿងដែលជាមធ្យោបាយ មកផ្តន្ទាទោសផងដែរ។

ជុំវិញបញ្ហានេះផងដែរ បុគ្គលិកអប់រំ សិស្ស និស្សិត និងមហាជនទូទៅ កំពុងរង់ចាំមើលថា តើលោក
គ្រូកំហូច រូប នេះ នឹងត្រូវផ្តន្ទាទោសកម្រិតណា ដើម្បីឲ្យសម ទៅនឹងទោស កំហុសរបស់ខ្លួន និង
ដើម្បីកុំឲ្យខូចឈ្មោះដល់ ស្ថាប័នអប់រំជាតិ ដែលខ្លួនឯង មានចំណេះដឹងជ្រៅជ្រះ និងមាននាទីជា
អ្នកប្រៀបប្រដៅគេនោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ