ភ្នំពេញ ៖ យុវជនពីរនាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍ ទួលសង្កែ ចុះមកឃាត់ខ្លួនភា្លមៗ នៅចំណុចក្នុងវិទ្យាស្ថាន វិទ្យាសាស្ត្រថែទាំ និងអមវេជ្ជសាស្រ្ត ភ្នំពេញ តាម បណ្តោយផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយសារពួកគេទាំងបី នាក់យកនារីបម្រើ ការផ្លូវភេទ ទៅរួមភេទម្តងម្នាក់ ប្តូរនឹងលុយ៣ម៉ឺនរៀល ប៉ុន្តែដោយសារ ពួកគេទាំងបីនាក់ គ្មានលុយ គ្រប់ឲ្យនារី ខាងលើ ទើបនារីនោះប្តឹង ឲ្យសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលា ម៉ោង១និង៣០នាទី រំលង អាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះខាងលើឈ្មោះ គឹម លីន អាយុ៣២ឆ្នាំ ស្នាក់នៅផ្លូវ រទេះភ្លើង ស្ថិតក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ចំណែកឯយុវជនទាំងបីនាក់ ខាងលើនៅមិន ទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ។
នារីរងគ្រោះខាងលើ បាននិយាយរៀបរាប់ប្រាប់ នគរបាលមូលដ្ឋានថា មុនពេលកើតហេតុ យុវជន ទាំងបីនាក់ ជាមនុស្សធ្លាប់ ស្គាល់ពីមុនមក ហើយបានទូរស័ព្ទទៅរូប នាងដើម្បីចរចារថ្លៃរួមភេទ។ ខណៈនោះរូបនាង បានទារក្នុងម្នាក់១៥០០០រៀល បើបីនាក់ ៤៥០០០ រៀល ប៉ុន្តែភាគីខាងយុវជន បានអង្វរករសុំក្នុងម្នាក់១ម៉ឺនរៀល បានហើយ ព្រោះពួកគេមានបន្ទប់ សម្រាប់ដេកស្រាប់ ។ ដោយ ហេតុតែចង់បានលុយ រូបនាងក៏យល់ព្រមតាម សំណើររបស់យុវជន ទាំងបីនាក់ខាងលើ ។
នាងរងគ្រោះបានបន្តថា ក្រោយពីចរចារត្រូវវូវគ្នា រូបនាងបានជិះម៉ូតូឌុបពីកន្លែងស្នាក់នៅ ឆ្ពោះមក ដល់ កន្លែងកើតហេតុ ហើយត្រូវជនទាំងបីនាក់ ដឹកដៃនាងចូលទៅក្នុងបន្ទប់ក្នុង វិទ្យាស្ថានវិទ្យា សាស្ត្រថែទាំ និងអមវេជ្ជសាស្រ្តភ្នំពេញ រួចពួកគេបាន ធ្វើសកម្មភាពរំលោភម្តងម្នាក់ តែទើបតែ រំលោភ បានពីរនាក់ ប៉ុណ្តោះ នារីខាងលើ ខ្លាចចាញ់បោកក៏សុំប្រាក់មុន ទើបឲ្យយុវជនចុង ក្រោយ បន្តរំលោភនាង ។ ភ្លាមៗនោះ ក្រុមយុវជនទាំងបីនាក់ បានប្រមូលលុយ គ្នាឲ្យនារីខាងលើ មិនគ្រប់ ឡើយ ដូច្នេះរូបនាង មិនព្រម ក៏ឈ្លោះប្រកែកគ្នាបង្កឲ្យមានការភ្ញាក់ ផ្អើលឆោរឡោរដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍និង ឃាត់ខ្លួន យុវជនពីរនាក់ ក្នុងចំណោមបក្ខពួក បីនាក់យកទៅកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ទួលសង្កែ ដើម្បីបន្ត ការសាកសួរ ឲ្យបានច្បាស់ ចំពោះការចោទប្រកាន់ របស់នារី ខាងលើ ។
គួរបញ្ចាក់ថា ក្រោយពីកើតហេតុហើយ យុវជនទាំងបីនាក់ បានប្រកែកមិនទទួលខុសត្រូវ ចំពោះ ការចោទ ប្រកាន់របស់នារីខាងលើឡើយ ដោយពួកគេបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា នារីខាងលើ បាន បន្លំចូលទៅក្នុង វិទ្យាស្ថានវិទ្យាសាស្ត្រថែទាំ និងអមវេជ្ជសាស្រ្ត ភ្នំពេញ ដើម្បីលួចយកធុងបេត្រូ និងអាវយឺតចំនួនបី។ ទាក់ទិននឹងករណីនេះ សមត្ថកិច្ចនៅមិនទាន់ដឹង ថាជាករណីរួមភេទ ប្តូរនឹង លុយ ឬក៏ជាករណីរបស់នារីខាងលើបន្លំមកលួចទ្រព្យសម្បត្តិនោះទេ ដោយសមត្ថកិច្ចសុំមិនទាន់ បញ្ចាក់ រង់ចាំសួរនាំឲ្យបានច្បាស់សិន ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល