CamNews

ព័ត៌មានជាតិ 

លោក កែប ជុតិមា ពន្យារពេល តម្កល់រូបសំណាក លោក ជា វិជ្ជា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹង ទៅសហជីពសេរីកម្មករ អំពីការ
ពន្យារពេល នៃការតម្កល់រូបសំណាក លោក ជា វិជ្ជា ដោយហេតុផលថា រង់ចាំក្រោយការបញ្ចប់
ព្រះរាជពិធីបុណ្យតម្កល់ ព្រះបរមសពសម្តេចឪ។

យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយ លោក កែប
ជុតិមា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២បានឲ្យដឹងថា
ចំពោះសំណើសុំបើកការដ្ឋាន កសាងគ្រឹះតម្កល់រូបសំណាក លោក ជា វិជ្ជា អតីតប្រធាន សហជីព
សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅប៉ែកខាងត្បូង លើសួនស្មៅខាងលិចវិមានឯករាជ្យ
នោះ សាលារាជធានីភ្នំពេញស្នើលោក ឲ្យរង់ចាំក្រោយពេលបញ្ចប់ ព្រះរាជពិធីបុណ្យតម្កល់ព្រះបរម
សព និងថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ។

ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ថា ជា ទូទៅខាងសហជីព តែងតែធ្វើប្រតិបត្តិសហការ ជា
មួយសាលារាជធានីភ្នំពេញ ក្នុងការកសាងរូបសំណាក របស់លោកជា វិជ្ជា ហើយបើសាលា រាជធា
នី ចេញលិខិតបែបនេះ លោកក៏គ្មានអ្វីជំទាស់ដែរ ។

លោកបញ្ជាក់ថា “យើងគ្រាន់តែចង់ជីកគ្រឹះ ដើម្បីដាក់រែងដែក ឡប់ឡែឲ្យវាមានភាពរឹងមាំ ដើម្បី
ដាក់សំណាក ប៉ុន្តែសាលាក្រុងអត់ដែលឃើញឆ្លើយ ទើបតែមកឆ្លើយឥឡូវនេះ អីចឹងធ្វើឲ្យមានការ
យឺតយ៉ាវ ក្នុងការដាក់រូបសំណាក លោក ជា វិជ្ជា”។

សូមបញ្ជាក់ថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន
ឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែតជិតវត្តលង្ការ ខណៈ
ដែលលោកដើររកទិញកាសែត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ