CamNews

ព័ត៌មានជាតិ 

Jose Mourihno អួតសរសើរ Thibaut Courtois ថាជាអ្នកចាំទីដៃស្អិតជាងគេលើលោក បន្ទាប់ពី Manuel Neuer

ព័ត៌មានកីឡា៖ ក្រុម Chelsea អួតសរសើរកីឡាការចាំទីរបស់ខ្លួន មិនដាច់ពីមាត់ ក្រោយមើលឃើញពី​ទេព្យកោសល្យពិតប្រាកដ កាលពីប្រកួតជាមួយ Liverpool ។ 

ថ្នាក់ដឹកនាំក្រុម Chelsea​ លោក Jose Mourihno បានស្រែកក្ដែងកាលពីព្រឹកមិញប្រាប់ទៅកាន់អ្នកការ​សែត​ថា កីឡាករចាំដែលសាហាវ ហើយ ខ្លាំងជាងគេបំផុតលើពិភពលោកបន្ទាប់ពី Manuel Neuer គឺមានតែ ២ នាក់​គត់ គឺ កីឡាករ Petr Cech និង Thibaut Courtois ដែលនៅប្រចាំក្រុមរបស់របស់គាត់​។​​​

ឆ្លងកាត់ការមើលឃើញរបស់គាត់កាលពីប្រកួតជាមួយ Liverpool កីឡាករចាំទីដៃស្អិត Thibaut Courtois​ បាន​រារាំងបំណងប្រាថ្នារបស់ Liverpool នូវឱកាសស៊ុតបញ្ចូលទីដល់ទៅ ៧ ដងមិនបានសម្រេច ប៉ុន្ដែ​នៅតែមានការរបូត ១ គ្រាប់ដដែលដោយការស៊ុត របស់ Raheem Sterling នៅនាទីទី ៥៩ ។ តែទោះជា​យ៉ាងនោះ​ក្ដី ក៏គុណសម្បត្ដិ របស់ Thibaut Courtois​ នៅតែមានសម្រាប់ក្រុម ហើយទទួលបានការលើក​ទឹកចិត្ដ ពីមិត្ដភក្ដិ និង អ្នកគាំទ្រទាំងអស់។ 

ស្របនឹងការលើកឡើងជាសាធារណៈរបស់ Jose Mourinho ដូច្នោះ ការបង្ហាញនេះ ត្រូវបានគេរិះគុណ​ថា​​ជា​​តម្លើងប្រៀបរបស់ខ្លួន ធៀបទៅនឹងអ្នកចាំទីរបស់ Man United ឈ្មោះថា David de Gea ដែលកំពុងទទួលការចូលចិត្ដពីអ្នកគាំទ្រដល់ទៅ ៩៩ ភាគរយបើធៀទៅនិង កីឡាករ Real Madrid ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ squawka


Tags: Sport News Chelsea​​ Jose Mourinho