ភ្នំពេញ៖ ស្ត្រីជាភរិយាម្នាក់ ដែលទើបនឹងឆ្លងទន្លេ ក្រោយពីដឹងថា ប្តីរបស់ខ្លួនមានស្រី ក៏សុខចិត្ត
ជិះម៉ូតូឌុប តាមដាន រហូតឃើញលោកប្តី ឌុបស្រីកំណាន់ចិត្តទៅរួមរស់ ជាមួយគ្នានៅផ្ទះសំណាក់
ដែលមានយីហោម៉ាក នាងអូន ស្ថិតនៅនៅក្រុម៣៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពី
វេលាម៉ោង ១២នឹង២០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ក៏កើតការ
ប្រទូស្តរាយគ្នា ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីដែលតាមទាន់ប្តីកំពុងឡើងឋានសួគ៌ជា
មួយស្រីកំណាន់ចិត្តខាងលើនេះ មានវ័យប្រហែលជា៣០ឆ្នាំ ថែមទាំងកូនខ្ចីទៀតផង បានជិះម៉ូតូ
ឌុបមួយគ្រឿងមកតាមទាន់ប្តីនាំស្រី មកដេកដល់ផ្ទះសំណាក់ ខណៈនោះក៏កើតការប្រទូស្តរាយគ្នា
មួយសន្ទុះ រហូតប្តីទ្រាំមិនបានក៏សម្រេចចិត្តនាំស្រី ចេញទៅខាងក្រៅបាត់ ចំណែកស្ត្រីជាប្រពន្ធ
ដោយសារតែកូនខ្ចីហើយខឹងនឹងប្តីដែលក្បត់ចិត្តខ្លួនទៅមានស្រី ថ្មីផងនោះ ក៏បណ្តាលឲ្យ ទាស់
សសៃ ប្រកាច់ត្រូវរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែកលោកប្តីនាំស្រីកំណាន់ចិត្ត ជិះម៉ូតូម៉ាកស្ទេប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AF -6087 ឌុបគ្នាទៅបាត់ដោយគ្មានក្តីអាណិតអាសូរប្រពន្ធអ្វីបន្តិចសោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល