CamNews

ព័ត៌មានជាតិ 

រថយន្តលុច្សស៊ីស ៣៥០មួយគ្រឿង ជិះបុករបងផ្ទះប្រជាពលរដ្ឋ ព្យាយាមដោះ ស្លាកលេខ ទំនងចង់ជិះគេច

ភ្នំពេញ៖ នៅម៉ោង ១១៖១០នាទី យប់ថ្ងៃទី ២៤ ខែឧសភា មានករណីរថយន្តលុច្សស៊ីស៣៥០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-2221 ជិះបើកយ៉ាងលឿនបំផុត ទៅបុករបងផ្ទះប្រជាពលរដ្ឋ នៅតាមផ្លូវបណ្តាយ៩០៧ ក្បែរវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

សាក្សី ផ្ទាល់ភែ្នកបានឲ្យដឹងថា រថយន្តលុច្សស៊ីសទំនើបនេះ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2221 ជិះគ្នាច្រើន នាក់ទំនងស្រវឹង បន្ទាប់ពីបុករបងផ្ទះប្រជាពលរដ្ឋហើយ បានរត់គេចខ្លួនបាត់ ហើយអ្វីដែល អស្ចារ្យនោះ គឺមានបក្សពួកគេ មកដោះស្លាកលេខរថយន្តចេញ ដើម្បីកុំឲ្យអ្នកសារព័ត៌មានដឹង និងប្រហែល ចង់ជិះរថយន្តគេចបាត់ទៀត ។

ប្រជាពលរដ្ឋនៅទីនោះ បាននាំគេស្រែកឲ្យ សមត្ថកិច្ចជួយ ដោះស្រាយបញ្ហា កុំឲ្យរថយន្តនោះទៅ ត្រូវជួយដោះស្រាយរបងផ្ទះ ប្រជាពលរដ្ឋ ។

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news