CamNews

ព័ត៌មានជាតិ 

សាលា រាជធានីភ្នំពេញ ប្រារព្ធពិធី បង្សុកូល ដល់អ្នកស្លាប់ នៅកោះពេជ្រ

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូល ដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅ
ក្នុងឧបទ្ទវ ហេតុ រត់ជាន់គ្នាលើស្ពានកោះពេជ្រនេះដែរ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣
នៅស្តូបក្បែរស្ពាននាគ ក្រោមអធិបតីភាព លោក ប៉ា សុជាតិ វង្ស អភិបាល នៃគណៈអភិបាល
រាជធានីភ្នំពេញ ព្រមទាំង មន្ត្រីរាជ ការសាលារាជធានីភ្នំពេញ រួមនឹងសាលាខណ្ឌទាំង៩ និង
មានការរាប់បាត្រប្រគេនព្រះសង្ឃ ។

គួររំលឹកជូនថា គិតមកដល់ឆ្នាំ២០១៣នេះ គឺខួប៣ឆ្នាំហើយ នៃព្រឹត្តការណ៍រត់ជាន់គ្នាស្លាប់
នៅលើស្ពាន កោះពេជ្រ តុបតែងដោយភ្លើងពណ៌នោះ ។ ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យ
មនុស្ស ប្រមាណ៣៤៩នាក់ ស្លាប់ និងជាង ៧០០នាក់ទៀត បានរងរបួស ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ