រតនគិរី ៖ សណ្ឋាគារនិងកាស៊ីណូមិត្ដភាព អូរយ៉ាដាវ ដែលជាកម្មសិទ្ធរបស់លោក ឧកញ៉ា ទ្រីភាព ត្រូវបានដាក់ សម្ពោធឱ្យប្រើ ប្រាស់ជាផ្លូវការ កាលពីល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាព អភិបាលខេត្ដលោកថង សាវុន តំណាង រាស្ដ្រមណ្ឌលរតនគិរី លោកប៊ូ ឡាំ តំណាង រណសិរ្សសាមគ្គី ខេត្ដយ៉ាឡាយ ប្រទេស វៀតណាម និងមានចូលរួមពីថ្នាក់ ដឹកនាំ ក្រុមហ៊ុន មន្ដ្រីពាក់ព័ន្ធបុគ្គលិកកម្មករ ជា ច្រើនរូបផ្សេងទៀត ។
នាយកក្រុមហ៊ុនឧកញ៉ាទ្រី ភាព ខេត្ដ រតនគិរី លោកឧកញ៉ា លាង ចាន់មុនី បានឱ្យដឹងថា សណ្ឋាគារ និងកាស៊ីណូ មិត្ដភាព អូរយ៉ាដាវនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០០៩ ហើយបញ្ចប់នៅ ចុងឆ្នាំ២០១៤ ដោយចំណាយ ទឹកប្រាក់ ១៥.៨លានដុល្លារ ។
តំណាងរកុមហ៊ុនរូបនេះ បានបន្ដថា ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅសណ្ឋាគារ និងកាស៊ីណូ នៅ ពេលនេះ ក្រុមហ៊ុននិងអភិវឌ្ឍន៍សាងសង់ហេដ្ឋាចនា សម្ព័ន្ធជាច្រើនផ្សេងទៀត ដូចជាអភិវឌ្ឍន៍ ផែស្ងួត ក្នុងតម្លៃ ១០.៥ លានដុល្លារ ស្ថានីយ ប្រេងដ៏ធំ ក្នុងតម្លៃទឹកប្រាក់ ៣០ម៉ឺនដុល្លារ សាងសង់ផ្ទះល្វែងនិងផ្សារទំនើប ២០លាន ដុល្លារ ។
តំណាងក្រុមហ៊ុនបានបន្ដថា កាស៊ីណូនិង សណ្ឋាគារនេះ និងជំរុញឱ្យមានការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច ជាមួយរាជ រដ្ឋាភិបាល ផ្ដល់ កម្លាំងពលកម្មជាច្រើនពាន់នាក់ ជូនប្រជាពលរដ្ឋខ្មែរ ដោយបានកាត់បន្ថយ ចំណាកស្រុកនិងបង្កើន ជីវភាពរបស់ពួកគាត់ ។
អភិបាលខេត្ដរតនគិរី លោកថង សាវុន បានថ្លែងថា សណ្ឋាគារនិងកាស៊ីណូនេះ ពិត ជាបានចូលរួម ចំណែកយ៉ាងច្រើន ដើម្បីលើក កម្ពស់ជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចនៅ ក្នុងខេត្ដ និងចូលរួមកាត់ បន្ថយភាពក្រីក្រ យ៉ាងច្រើន ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល