CamNews

តន្រ្តី 

សម្តេច​តេជោ​គាំ​ទ្រ​ដំណើរ​ការ​ថត​រឿង

រាជធានីភ្នំពេញ​ ៖ ខ្សែ​វី​ដេអូ​ភាគ​រឿង​ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត​ ជា​រឿង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​​ត្រូវ​​ផលិត​កម្ម​ពន្លឺ​ព្រះអាទិត្យ​ យក​មក​រៀប​រៀង​ថត​ប្រមាណ​៦៤​ភាគ​ដោយ​​ចាប់​ផ្តើម​ដំណើរ​ការ​ថត​តាំង​ពី​ដើម​ខែ​ឧស​ភា ឆ្នាំ​២០១០ ​រហូត​មក​ដល់​ពេល​នេះ​បាន​ប្រមាណ​ជាង​៤០​ភាគ​រយ​ហើយ​។ រឿង​រាម​រាជ​តេជោ​យ៉ត​នេះ​ផលិត​ករ​ត្រៀម​ដាក់​បញ្ចាំង​នៅ​តាម​កញ្ចក់​​ទូរ​ទស្សន៍​នា​ពេល​ខាង​មុខ​នេ ះ​។ ផលិត​ករ​ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ការ​ថត​​រឿង​នេះ​បាន​ជ្រើស​រើស​ទី​តាំង​ប្រវត្តិ​សាស្ត្រ​ពិត​ និង​ទី​តាំង​ប្រកប​ដោយ​ទេស​ភាព​ប្រណីត​ជា​ច្រើន​សំរាប់ថត​។សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​បង្ហាញ​ការ​គាំ​ទ្រ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​ផលិត​កម្ម​ពន្លឺ​ ព្រះ​អាទិត្យ​ដែល​មាន​លោក​ជូ ឆាយ ជា​ចាង​ហ្វាង​ក្នុង​ការ​ផលិត​រឿង​ប្រវត្តិ​សាស្ត្រ​ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត​នេះ​​។ ក្នុង​លិខិត​ផ្ញើ​ជូន​លោក​ជូ ឆាយ ចាង​ហ្វាង​ផលិត​កម្ម​ពន្លឺ​ព្រះ​អាទិត្យ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន បាន​ជូន​ពរ​ដល់​ផលិត​កម្ម​នេះ​​ដំណើរ​ការ​ថត​ខ្សែ​វី​ដេ​អូ​ភាគ​រឿង​ឧក​ញ៉ា​រាម​រាជ​តេជោ​យ៉ត​ឱ្យ​ទទួល​បា ន​ជោគ​ជ័យ​។លោក​ជូ ឆាយ​ ចាង​ហ្វាង​ផលិត​កម្ម​ ​លោក​ជា វណ្ណា អ្នក​ដឹក​នាំ​រឿង​ ព្រម​ទាំង​​លោក​ទេព រិន​ដា​រ៉ូ តួ​អង្គ​តេជោ​មាស លោក​រឿម រ៉ា​មូ តួ​អង្គ​តេជោ​យ៉ត លោក​គន្ធ​ តារា​វណ្ណ តួ​អង្គ​ព្រះ​បាទ​ស្រី​សុរិយោ​ពណ៌​ និង​អ្នក​នាង​ហុក អមរា តួ​អង្គ​ជំទាវ​ស្រែន​បាន​ថ្លែង​​អំណរ​គុណ​ និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ប្រមុខ​នៃ​​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​ដែល​បាន​គាំ​ទ្រ​ចំពោះ​ការ​ផលិត​​ភាព​យន្ត​ប្រវត្តិ​សាស្ត្រ​រឿង​ឧក​ញ៉ា​រាម​រាជ​តេ ជោ​យ៉ត​។នេះ​ជា​​កាយ​វិការ​​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិស័យ​សិល្បៈ​ភាព​យន្ត​នៅ​ក ម្ពុជា ​ក៏​ដូច​ជា​​​ការ​គិត​គូរ​ដល់​សិល្បករ​ សិល្បការិនី​កំពុង​ជួប​ការ​លំបាក​ក្នុង​អាជីព​។ ជំនួស​មុខ​តួ​សំដែង​ក្នុង​រឿង​ប្រវត្តិ​សាស្ត្រ​នេះ​ លោក​ជូ ឆាយ ​បាន​សំដែង​នូវ​ការ​ដឹង​គុណ និង​គាំ​ទ្រ​ជានិច្ច​រាល់​បុព្វ​ហេតុ​នៃ​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ និង​លោក​ជំទាវ​ និង​សូម​ជូន​ពរ​ឱ្យ​សម្តេច​ និង​លោក​ជំទាវ​ ​​ប្រកប​ដោយ​សេចក្តី​សុខ​គ្រប់​ប្រការ​ ឈ្នះ​អស់​មារ​សត្រូវ​ ៕

Tags: