CamNews

ព័ត៌មានជាតិ 

ដឹកបងប្អូន ទៅមន្ទីរពេទ្យ មិនទាន់ដល់ផង ឆ្លងចរន្ត ឆេះរថយន្តទាំងស្រុង

បន្ទាយមានជ័យ ៖ រថយន្តកាមរី ដឹកអ្នកជំងឺមន្ទីរពេទ្យ មួយគ្រឿង បានឆ្លងចរន្តអគ្គិសនី ឆាបឆេះទាំង ស្រុងតែម្តង សំណាង ល្អអ្នកបើកបរ និងអ្នករួមដំណើរ រត់ចេញទាន់ពេល មិនបណ្តាលឲ្យអ្នក ជិះនៅក្នុង រថយន្តរងរបួសឡើយ ។ ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ តាមផ្លូវជាតិលេខ 56A ត្រង់ចំណុចភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ម្ចាស់រថយន្តបានយកបងប្អូន មានជំងឺឈឺធ្ងន់ធរ ហើយបាន យកទៅសំរាកព្យាបាលជំងឺ នៅឯទីរួមខេត្ត ព្រោះនៅមន្ទីរពេទ្យ នៅក្នុងស្រុកស្វាយ ចេកគ្មានថ្នាំល្អៗ និង ខ្វះខាតផងនោះ ក៏សម្រេចបងប្អូនបញ្ជូន ទៅកាន់មន្ទីរពេទ្យខេត្ត តែមិនទាន់ដល់ គោលដៅផង រថយន្តដឹកអ្នកជំងឺទៅមន្ទីរពេទ្យុ បើកបរដល់ចំណុចខាងលើ រថយន្តបានឆ្លងប្រព័ន្ធភ្លើង បណ្តាលឲ្យឆេះតែម្តង។

លោកសន គឹមសួគ៌ នាយការិយល័យ នគរបាលសណ្តាប់ធ្នាប់ផ្លូវគោក បានប្រាប់តាម រយះទូរ័ព្ទ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ រថយន្តខាងលើនេះ ខណះដែលកំពុងបើកបរ ស្រាប់តែឆ្លង ប្រព័ន្ធភ្លើងតែម្តង រហូតឆាបឆេះទាំងស្រុង សំណាងល្អ មិនបណ្តាលអ្នក ជិះក្នុងរថយន្ត រងរបួសអ្វី ។ លោកបានបន្តថា ករណីនេះឆាបឆេះរថយន្តម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៥ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2C-8825 បើកបរដោយឈ្មោះហឿ ពេច ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិខ្វាវកើត ឃុំរលួស រួមដំណើរ ៥ រួមទាំងអ្នកជំងឺម្នាក់ផងដែរ តែពុំមានគ្រោះថ្នាក់អ្វីទេ ឯរថយន្តឆេះអស់ទាំងស្រុង។

ក្រោយពេលកំពុងឆាបឆេះ គេឃើញមានរថយន្តពន្លត់អគ្គីភ័យ នៃស្នងការខេត្តបន្ទាយមាន ជ័យ ទៅបាញ់ទឹកពន្លត់ផងដែរ និងបញ្ជូនអ្នកជំងឺ និងអ្នករួមដំណើរ ទៅកាន់មន្ទីរពេទ្យឯកជន នៅក្នុងខេត្តបន្ទាយមានជ័យ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Banteay Meanchey