CamNews

ព័ត៌មានជាតិ 

កុមារអនាថា ៥០០នាក់ នៃអង្គការ អាហារដ្ឋាន ផ្ទះបាយកុមារ ធ្វើខួបកំណើត ចំថ្ងៃ១មិថុនា

ភ្នំពេញ៖ កុមារក្រីក្រ ៥០០នាក់ របស់អង្កការអាហារដ្ឋាន ផ្ទះបាយកុមារ បានរៀបចំខួបកំណើត យ៉ាងអធឹកអាធម នាឱកាសទិវាសិទ្ធិកុមារ ១មិថុនា ឆ្នាំ២០១៥ នេះ ដោយមានការចូលរួម និងឧបត្ថម្តពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងក្រុមហ៊ុន CBM ដែលមាន ហាងនំ Tous les Jours។

ហាងនំ Tous les Jours បានចូលរួម ក្នុងកម្មវិធីសប្បុរសធម៌ ដោយមានការ ផ្តល់នូវនំបុ័ងដូណាត់ ចំនួន៥០០ និងនំខេក ទំហំ១ម៉ែត្រ សម្រាប់ការធ្វើខួបកំណើត ដល់កុមារក្រីក្រ រៀបចំដោយអង្កការ អាហារដ្ឋានផ្ទះបាយកុមារ ដែលរៀបចំឲ្យមានកម្មវិធីខួបកំណើត ដល់កុមារទាំងអស់នោះ ក្នុងថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា ឆាំ្ន២០១៥ ។

លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានមានប្រសាសន៍ថា «កុមារជាង៥០០នាក់ សុទ្ធសឹងតែជាកុមារក្រីក្រពិតប្រាកដ ដែលខ្លះរស់នៅតំបន់អនាធិបតេយ្យ ខ្លះរើសសំរាមតាមផ្សារ តាមកន្លែងសារធារណៈផ្សេងៗ ខ្លះក្មេងអនាថា ក្មេងកំព្រា កុមារខាតស្បែកជើង តាមចិញ្ចើមថ្នល់ ឬហាងគុយទាវ ក្មេងខ្លះរស់នៅតំបន់ចាក់សំរាម ស្ទឹងមានជ័យ និងខ្លះទៀត ជូតកញ្ចក់ឡាន តាមសារធារណៈ រួមទំាងវត្តអារាម ជាដើម។ ថ្ងៃខួបកំណើតនេះ ត្រូវបានរៀបចំ ដោយអង្គការអាហារដ្ឋាន ផ្ទះបាយកុមារ ធ្វើឡើងក្នុងគោលបំណង ធ្វើឲ្យកុមារមាន ថ្ងៃកំណើតប្រាកដមួយ សម្រាប់ជីវិតពួកគេ ដោយសារតែបញ្ហាជីវភាព របស់កុមារទំាងអស់នោះ ពុំមានលទ្ធភាពគ្រប់គ្រាន់ និងឱកាសដូច កុមារដទៃទៀត ដែលមានខួបកំណើតពិត របស់ពួកគេ»។

លោក គួច សុខលី នាយកគ្រប់គ្រងទូទៅ ហាងនំបុ័ង Tous les jours បានមានប្រសាសន៍ថា «នេះគឺជាលើកទី៥ ហើយដែលអង្កការអាហារដ្ឋាន ផ្ទះបាយកុមារ បានរៀបចំខួបកំណើតរួម ដល់បណ្តាក្មេង ដែលក្រីក្រ ទំាងអស់នេះ។ ពួកគេ និងមានសេចក្តីសប្បាយរីករាយ និងមានស្នាមញញឹម ដូចក្មេងដទៃទៀត ព្រោះពួកគេ បានធ្វើខួបកំណើត និងបានភ្លក្សនំ ដទៃទៀត»។

លោក បានបន្តថា ហាងនំ Tous les Jours តែងតែស្វាគមន៍ និងចូលរួមគ្រប់ កម្មវិធីសប្បុរសធម៌ ជាពិសេសកម្មវិធី ដែលជួយផ្គត់ផ្គង់ ដល់កុមារក្រីក្រ និងកុមារអនាថា ត្បិតថាមិនបានជួយបានទំាងអស់ ក៏ពិតមែននោះ តែជាការចូលរួម មួយចំណែកតូច ក្នុងការផ្គត់ផ្គង់ ដល់កុមារក្រីក្រ ទំាងអស់នោះ បានមួយចំណែកផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអំពាវនាវ ទៅដល់សប្បុរសជនទំាងអស់ មេត្តាជួយគំាទ្រ ទៅតាមលទ្ធភាព ដែលលអាចធ្វើទៅបាន ជួយដល់អង្គការអាហារដ្ឋានផ្ទះបាយកុមារ ដូចជា ថវិកាក្តី អង្ករ ម្ហួបអាហារ ម៉្សៅទឹកដោះគោ ជាសម្ភារៈសិក្សា មានសៀវភៅ ប៊ិច ខ្មៅដៃ សម្លៀកបំពាក់ ដើម្បីលើកស្ទួយ ទៅដល់កុមារាកុមារីទំាងអស់នេះ មានឱកាសបានចូលរៀន ដូចកុមារដទៃទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP