ភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃ
ក្រសួងមហាផ្ទៃ សហការជាមួយ អង្គការ IGM ចុះបង្ក្រាប ទីតាំងជួញដូរផ្លូវភេទ ដ៏ធំ២កន្លែង
នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន និងបន្តមកខណ្ឌដូនពេញ កាលពីវេលាម៉ោង ២០នឹង៤០
នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។
ប្រភពព័ត័មានពី សមត្ថកិច្ចដែលចុះបង្ក្រាបកន្លែង រកស៊ីផ្លូវភេទ ខាងលើនេះ បានឲ្យដឹងថា
ទីតាំងទី១ ស្ថិតនៅក្នុងហាងម៉ាស្សា តាមបណ្តោយផ្លូវសុធារស ទល់មុខខារ៉ាអូខេ X2 ក្នុង
ទន្លេបាសាក់ ខណ្ឌចំការមន ដោយសមត្ថកិច្ច ឃាត់ខ្លួនបាននារីបម្រើ ផ្លូវភេទចំនួន១១នាក់
សុទ្ធសឹងជាជនជាតិវៀតណាម ហើយក៏បានឃាត់ខ្លួន បុរសបាន៥នាក់ផងដែរ ដែលមក
រកផ្លូវភេទ ។
ចំណែកទីតាំងទី២ ស្ថិតនៅចំណុច ផ្ទះលេខ ១៤៨ ផ្លូវលេខ ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ
នឹងឃាត់ខ្លួននារី រូបស្រស់ក្មេងចំនួន១០នាក់ និងបុរស៣នាក់ទៀត ។ ប្រភពដដែរបានបន្តមុន
នឹងឈានដល់ការចុះឆែកឆេរ ទីតាំង២ខាងលើនេះ ដោយយោងទៅ តាមពាក្យបណ្តឹងរបស់
ភ្ញៀវ ដែលចូលទៅម៉ាស្សា បានប្តឹងទៅអង្គការ IGM សុំឲ្យចុះមកជួយសង្គ្រោះនារីដែលត្រូវ
គេបង្ខំ ឲ្យមកបម្រើកការផ្លូវភេទ នៅក្នុងហាងខាងលើ ។
ក្រោយពីអង្គការទទួលបានដំណឹងភ្លាមៗ នោះ ភាគីអង្គការបានសហការ ជាមួយសមត្ថកិច្ច
ចម្រុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដែលដឹកនាំដោយព្រះរាជអាជ្ញារង អមសាលា
ដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរក្នុងហាងម៉ាស្សាខាងលើទើបបានឃើញ ជាក់ស្តែងថាពិតជា
មានការជួញដូរផ្លូវភេទប្រាកដមែន ដូច្នេះសមត្ថកិច្ចសម្រេចកសាងសំណុំរឿងឃាត់ខ្លួនពួកគេ
យកទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរផ្លូវភេទ។ ជុំវិញការឃាត់ខ្លួនពួកគេខាងលើនេះ
សមត្ថកិច្ចមិនទាន់អាចបញ្ជក់ថា នឹងមានចំណាត់ការយ៉ាងណានៅឡើយទេ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល