CamNews

តារា 

ណាអូមី ខាំបែល ត្រូវសង្សារផ្គាប់ចិត្ត ដោយសាងសង់ភូមិគ្រឹះអោយ

យោងតាមសារព័រមានបរទេសបានឲ្យដឹងថា នាង ណាអូមី ខាំបែល អាយុ ៤២ឆ្នាំ តារា
បង្ហាញម៉ូដ ដ៍ល្បីល្បាញ និង សំបូរទៅដោយរឿងអាស្រូវទាក់ទងនឹងចរិកឆេវឆាវ ត្រូវ
បានសង្សារផ្គាប់ចិត្ត ដោយសាងសង់ភូមិគ្រឹះនៅលើកោះឲ្យនាង។ ភូមិគ្រឹះនោះនឹងមាន
សណ្ឋានដូចជាភ្នែករបស់ Horus ដែល តាមវប្បធម៌របស់ក្រិច ភ្នែកនេះតំនាងឲ្យការ
ការពារ ភាពស្មោះត្រង់ និង សុខភាពល្អ។

សង្សាររបស់នាងណាអូមី ខាំបែលគឺ Vladislav Doronin មានអាយុ៤៩ឆ្នាំ ជាសេដ្ឋី រក
ស៊ីខាងអចលនៈវត្ថុ។ យោងតាមគេហៈទំព័របរទេសលោកត្រូវបានគេផ្តល់រហស្សនាម
ថា ជាព្រះអង្គម្ចាស់នៃប្រទេសរ៉ុស្ស៊ី។ លោក និង នាងណាអូមីមានទំនាក់ទំនងនិងគ្នា
អស់រយៈពេល ៣ ឆ្នាំមកហើយ ហើយត្រូវបានគេនិយាយថា អ្នកទាំងពីរបានភ្ជាប់ពាក្យ
រូចហើយ។ភូមិគ្រឹះដែលនឹងត្រូវសាងសង់នេះ មានទំតាំងស្ថិតនៅលើកោះ Sadir នៃ
ប្រទេសទួរគី។

ភូមិគ្រឹះនេះត្រូវបានគូរប្លង់ដោយវិស្វករ Luis de Garrido ដែលលោកធ្លាប់បានគូរប្លង់
លើគម្រាងល្បីៗជាច្រើន៕













(dailymail)
ដោយៈសំអាត