CamNews

ព័ត៌មានជាតិ 

អភិបាល ខណ្ឌ៧មករា និង នាយក រដ្ឋបាល បើករថយន្ដបុកខ្លោង ទ្វារសាលា ក្រុង ទាំងថ្ងៃ

ភ្នំពេញ ៖ អភិបាលខណ្ឌ៧មករា លោក លឹម សុភា និងនាយករដ្ឋបាលរបស់ខ្លួនបាន បើករថយន្ដលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2W-6999 បុកខ្លោងទ្វារ សាលាក្រុង បណ្ដាលឱ្យរងរបួសទាំងពីរនាក់ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីសាលា រាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីចប់ កិច្ចប្រជុំមួយ លោកអភិបាលខណ្ឌ និងនាយក រដ្ឋបាលរបស់ខ្លួន បានបើករថយន្ដចេញមកវិញ ប៉ុន្ដែមិនដឹងជាមាន មូលហេតុអ្វី ស្រាប់តែជ្រុលចង្កូតទៅបុកខ្លោងទ្វារថ្ម របស់សាលារាជធានីភ្នំពេញ បណ្ដាលឱ្យរថយន្ដ ផ្នែកខាងមុខរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយលោកអភិបាលខណ្ឌ រងរបួសស្រាល រីឯនាយក រដ្ឋបាលរបស់ខ្លួន រងរបួសបែកក្បាល ។

ក្រោយកើតហេតុ លោកនាយករដ្ឋបាល សាលាខណ្ឌ៧មករា បានទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ហើយបន្ទាប់មកយក រថយន្ដរបស់ខ្លួន ទៅធ្វើការជួសជុលតែម្ដង ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP