CamNews

ព័ត៌មានជាតិ 

ប្រធាន​មន្ទីរ​ពេទ្យ​ គន្ធ​បុប្ផា​បន្ត​អំពាវ​នាវ​​ ស្វែងរក​ជំនួយ

ភ្នំពេញៈ  លោក Beat Richner ប្រធាន និងជាស្ថាបនិកមន្ទីរគន្ធបុប្ផា បានបន្តអំពាវនាវឲ្យ មានការ
ផ្តល់ជំនួយ ដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីទ្រទ្រង់ សកម្មភាព សប្បុរសធម៌ជួន កុមារកម្ពុជាតទៅ
ទៀត។

យោងតាមសម្តីរបស់ លោក Beat Richner ដែលបានសរសេរ នៅលើហ្វេសប៊ុក របស់ខ្លួន កាលពី
ពេលថ្មីៗនេះបានឲ្យដឹងថា លោកសូមអំពាវនាវ ដល់ប្រជាជនកម្ពុជាទាំងអស់ និងអ្នកគាំទ្រអន្តរជាតិ
ផ្ដល់ជំនួយ និងបរិច្ចាគបន្ថែមដល់ មន្ទីរពេទ្យគន្ធបុប្ផា។ ហើយថា មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា កំពុងតែ
ទទួលបាន ជំនួយតិចជាងជំនួយ កាលពីឆ្នាំ២០១២។

លោក Beat Richner បានឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃមន្ទីរពេទ្យបានចំណាយថវិកា ១២ម៉ឺនដុល្លារ
ក្នុងការព្យាបាលកុមារ ។ ប្រសិនបើមិនមានជំនួយនោះទេ មន្ទីរពេទ្យគន្ធបុប្ផាមិនអាចជួយក្មេងៗទាំង
នោះបានទេ។

សូមជម្រាបថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះជីវិត កុមារកម្ពុជាជាច្រើនរយនាក់។
ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអន្តរជាតិ មេត្តាបរិច្ចាគនូវប្រាក់ កាសតិចក្តីច្រើន ក្តី
ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាដើម្បីអាចបន្ត ដំណើរទៅមុខតទៅទៀត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ